ក្បត់​ថា​មិន​ក្បត់

ខែ សីហា 21, 2008 nimol 1 វិចារ

1- ស្ទើរ​តែ​មិន​ជឿ​លើ​ភ្នែក​ខ្លួន​ឯង

វិញ្ញាណ​វង្វេង​ទប់​ប្រាណ​លែង​នឹង

គ្រាប់​ភ្នែក​ទាំង​គូ ឃើញច្បាស់​ព្រលឹង

ឱប​គេ​យ៉ាង​តឹង ជិះ​ម៉ូតូ​ថ្មី ។

2- អូន​ក្បត់​ពេល​ណា បង​មិន​ដឹង​ខ្លួន

ត្បិត Call រក​អូន​ជា​រៀង​រាល់​ថ្ងៃ

អូន​តែង​ប្រាប់​ថា​ចិត្ត​អូន​ភក្ដី

ឥឡូវ​ហេតុអ្វី​ឱប​ទ្រូង​គេ​ផ្សេង?

3- ហេតុអ្វី ហេតុអ្វី បាន​ជា​ស្រី​ក្បត់

ម្ដេច​នៅ​ត​មាត់​ប្រកែក​គ្មាន​ក្រែង

ធ្វើ​មិន​ដឹង​ខ្លួន​ ចោទ​បង​វង្វេង

ការ​ពិត​អូន​ឯង​និង​គេ​ច្បាស់​ណាស់។

4- នេះ​ហើយ​រូប​ថត សង្កត់​មាត់​ស្រី

កុំ​ចេះ​តែ​ស្ដី​ឥត​ក្ដី​អាម៉ាស់

សុំ​ចប់​ត្រឹម​ហ្នឹង! ស្រី​ចិត្ត​ប្ដូរ​ផ្លាស់

ស្រី​ចិត្ត​រន្ទះ​ខ្ញុំ​សុំ bye bye ។

ចំណាត់ក្រុម ៖មិនមានប្រភេទ

ជួប​ជាមួយ​អ្នកបង្កើត​ពុម្ព​អក្សរ​យូនីកូដ​ខ្មែរ​លោក​ដាញ់ ហុង

ខែ សីហា 19, 2008 nimol 7 វិចារ

កាល​ពី​ថ្ងៃ ២៦ កក្កដា និង ថ្ងៃ ១៧ សីហា ឆ្នាំ​២០០៨ នេះ ខ្ញុំ​និង​ប្អូន​ជីដូន​មួយ​ខ្ញុំ​ឈ្មោះ វឌ្ឍនា មាន​កិត្តិយស​ដ៏​អស្ចារ្យ​ដោយ​បាន​ជួប​ជាមួយ​អ្នក​បង្កើត​ពុម្ព​អក្សរ​ខ្មែរ​អូ​អេស​យូនីកូដដ៏​ល្បីល្បាញ គឺ​លោក​ដាញ់ ហុង នៅ Deli Café។

ក្នុង​ការ​ជួប​គ្នា​ទាំង​ពីរ​លើក​នេះ លោក​បង​ដាញ់ ហុង បាន​ជួយ​ណែនាំ​បង្ហាត់​បង្រៀន​ពី​របៀប​ធ្វើ​ពុម្ព​អក្សរ​ខ្មែរ​ ដល់​វឌ្ឍនា លោកបឿន និង ខ្ញុំផងដែរ ដោយ​គ្មាន​លាក់​លៀម​ចំណេះ​បន្តិច​សោះ​ឡើយ។ គាត់​បាន​បង្រៀន​ឲ្យ​ចេះ​ប្រើ​ឧបករណ៍​ទាំង​អស់​ក្នុង​កម្មវិធី​ Font Creator និង Microsoft VOLT ។ ក្រៅ​ពី​នេះ​ផង​ដែរ យើង​ក៏​បាន​ជជែក​គ្នា​ពី​បញ្ហា​នានា​ទាក់​ទង​នឹង​ប្រវត្តិ​នៃ​ការ​កកើត​ពុម្ព​អក្សរខ្មែរ​លើ​កុំព្យូទ័រ, វិបត្តិ​នៃ​អក្សរ​សាស្ត្រ​ខ្មែរ និងបច្ចេក​វិជ្ជាកុំព្យូទ័រ។

មិន​គ្រាន់​តែ​ជា​អ្នក​បង្កើត​ពុម្ព​អក្សរ​ដែល​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​រន្ទឺ​ប៉ុណ្ណោះ​ទេ លោកដាញ់ ហុង ក៏ជា​អ្នក​សារព័ត៌មាន​ដ៏​មាន​វិជ្ជា​ជីវៈមួយ​រូប​របស់​វិទ្យុ​អាស៊ី​សេរី​ផង​ដែ។ ពុម្ព​អក្សរ​នៅ​លើ​វិបសាយត៍​របស់​វិទ្យុ​នេះ គឺគាត់​ជា​អ្នក​រៀប​ចំ។

Mr. Danh Hong and Vathana

Mr. Danh Hong and Vathana

សូម​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រៀល​ជ្រៅ​ចំពោះ​លោក​បង​ដាញ់ ហុង ដែល​បាន​ចំណាយ​ពេល​វេលា​ដ៏​មាន​តម្លៃ ក្នុង​ការ​ចែក​ចាយ​ចំណេះ​ដឹង​របស់​បង​ចំពោះ​ប្អូន។ សូម​ជូនពរ​ឲ្យ​បង​ជួប​ប្រទះ​តែ​សេចក្ដីសុខ​គ្រប់​ប្រការ និង​ទទួល​បាន​ជោគ​ជ័យ​ក្នុង​ការងារ​ជាបន្ត​ទៀត។

សូម​អរគុណ​ផង​ដែរ​ដល់​លោក​បឿន ដែល​នាំ​ឲ្យ​មាន​ការ​ណាត់​ជួប​នេះ។ បញ្ជាក់៖ នៅ​លើក​ទី​ពីរ​ក៏​មាន​ណារដ្ឋ ចូលរួម​ផង​ដែរ។

ចំណាត់ក្រុម ៖មិនមានប្រភេទ ប្លាក៖, ,

ទៅ​ចូលរួមប្រលង​តែង​និពន្ធ

ខែ សីហា 12, 2008 nimol 5 វិចារ

ថ្ងៃ​នេះ ខ្ញុំបាន​ទៅ​ចូល​រួម​ប្រលង​តែង​និពន្ធ​ នៅអង្គការ​ខ្មែរ​ដើម្បី​សុខភាព​និង​សិល្បៈ។ អង្គការ​នេះ​កំពុង​បង្កើត​ផលិតកម្ម​ថ្មី​មួយដែលនឹងចេញ​ផ្សាយ​អាល់ប៊ុម​ចម្រៀង​ដំបូង​របស់​ខ្លួន​ក្នុង​ពេល​ឆាប់ៗ​នេះ។

និយាយ​លាក់​បាំង​អី ការ​ស្រមៃ​ចង់​ធ្វើ​ជា​អ្នក​និពន្ធ​ម្នាក់ នៅ​តែ​ស្ថិត​ក្នុង​ចិត្ត​ខ្ញុំ​ជានិច្ច។ តាំង​ពី​តូច​មក​ម្ល៉េះ ខ្ញុំ​ធ្លាប់​សាក​ល្បង​សរសេរ​ចម្រៀង​ផ្សេងៗ ហើយ​ផ្ញើឲ្យ​ក្រុមហ៊ុន​គេ​ជួយ​ថត​ឲ្យ តែ​មិន​ដែល​បាន​សម្រេច​​មួយ​ទេ។

ខាង​ក្រោម​នេះ​ជា​សំណួរ​ដែល​គេសួរ​នៅ​ប្រលង​ចូល​រៀន​ វគ្គ​តែង​និពន្ធ។

១- តើ​អ្នក​និពន្ធ​ជា​អ្វី?

២- តើ​ហេតុអ្វី​បាន​ជា​អ្នក​ចង់​ក្លាយ​ជា​អ្នក​និពន្ធ?

៣- តើ​ទំនុក​ច្រៀង​(lyrics) និង​បទភ្លេង(melody) ខុស​គ្នា​ដូច​ម្ដេច​ខ្លះ? ពន្យល់។

៤- ដើម្បី​និពន្ធ​បទ​ចម្រៀង​មួយ​ឲ្យ​បាន​ល្អ តើ​អ្នក​និពន្ធ​ត្រូវ​ពឹង​ផ្អែក​លើ​អ្វី​ខ្លះ?

៥- ចូរ​តែង​បទ​ចម្រៀង​ថ្មី​មួយ​ដែល​និយាយ​ពី​ស្នេហា​របស់​យុវជន​សម័យ​ថ្មី​នេះ។

ចំណាត់ក្រុម ៖ទាក់ទងនឹងខ្ញុំ

Jokes of the month

ខែ កក្កដា 31, 2008 nimol បញ្ចេញ មួយវិចារ

Man comes home, finds his wife with his friend in bed.
He shoots his friend and kills him.
Wife says, ‘If you keep on behaving like this, you’ll lose ALL your friends’
****************************************

A small Boy wrote to Santa Claus, ‘Send me a brother.’
Santa wrote back, ‘SEND ME YOUR MOTHER’
****************************************

What is the definition of Mistress?
Someone between the Mister and Mattress.
***************************************

What’s the difference between stress, tension, and panic?
Stress is when wife is pregnant.
Tension is when girlfriend is pregnant.
Panic is when both are pregnant.
***************************************

Teacher: Do you know the importance of a period?
Kid: Yeah, once my sister said she had missed one, and my mom fainted,
dad had a heart attack, & our neighbor ran away.
***************************************

A woman asks man who is traveling with six children,
‘Are all these kids yours??’
The man replies sarcastically,
‘No, I work in a condom factory and these are customer complaints.’
***************************************

A young boy asks his Dad,
‘What is the difference between confident and confidential?’
Dad says, ‘You are my son. I’m confident about that.
Your friend over there is also my son. That’s confidential!’.

ចំណាត់ក្រុម ៖មិនមានប្រភេទ ប្លាក៖,

វឌ្ឍនា​ផ្កា​ភ្ញី ៖ ពុម្ព​អក្សរ​ខ្មែរ​ថ្មី​ត្រៀម​ខ្លួន​ចេញ​ផ្សាយ

ខែ កក្កដា 19, 2008 nimol 8 វិចារ

នៅ​ពេល​នេះ​ខ្ញុំ​សូម​ណែនាំ​ជូន​លោក​អ្នក​ឲ្យ​បាន​ស្គាល់​នូវ​ពុម្ព​អក្សរ​ថ្មី​មួយ ដែល​មាន​ឈ្មោះ​ថា «វឌ្ឍនា​ផ្កា​ភ្ញី»។ ពុម្ព​អក្សរ​នេះ​ដាក់​ឈ្មោះ​តាម​អ្នក​រចនាតែ​ម្ដង​គឺ លោក ហួន​ហៀន វឌ្ឍនា ដែល​ជាគរុនិស្សិត​ផ្នែក​គណិត​វិទ្យា​នៅវិទ្យាស្ថាន​ជាតិ​អប់រំ។ គាត់​ត្រូវ​ជា​ប្អូន​ជីដូន​មួយ​របស់​ខ្ញុំ មាន​កំណើត​កើតជា​នៅខេត្ត​បន្ទាយ​មាន​ជ័យ។ តាំងពីតូច​មក​ម្ល៉េះ គាត់​មាន​ឧប​និស្ស័យ​យ៉ាង​ខ្លាំង​ទៅ​លើ​ផ្នែក​សិល្បៈគំនូរ ការឆ្លាក់​អក្សរ និង​ការរៀបចំ​រចនា​របស់ផ្សេងៗ។ អក្សរ​ដៃ​របស់​គាត់​ គឺ​ដូច​អក្សរ​ពុម្ព​អ៊‍ីចឹង។ ដោយ​ឃើញ​នូវ​ទេព​កោសល្យ​បែប​នេះ ខ្ញុំ​ក៏​បាន​ណែនាំ​ឲ្យ​គាត់​បញ្ចេញ​នូវ​ស្នាដៃ​នេះ នៅ​លើ​ប្រព័ន្ធ​កុំព្យូទ័រ​ ដោយ​ប្រើ​កម្មវិធី Font Creator Program របស់ក្រុមហ៊ុន High Logic។

វឌ្ឍនា​ផ្កាភ្ញី

វឌ្ឍនា ផ្កាភ្ញី

រហូត​មក​ដល់​ពេល​នេះ ជិត​មួយ​ឆ្នាំ​ហើយ ពុម្ព​អក្សរ​នេះ​មិនទាន់​ធ្វើ​ហើយ​ជា​ស្ថាពរ​ទេ ដោយសារ​តែ​គាត់​រវល់​ក្នុង​ការ​សិក្សា។ ពីរ បី ថ្ងៃ ធ្វើ​បាន​តែ​ មួយតួ​អក្សរ​ប៉ុណ្ណោះ។ ម្យ៉ាង​ទៀត ដោយ​មិន​ទាន់​ចេះ​ប្រើ​ឧបករណ៍​ទាំងអស់​នៅ​ក្នុង​កម្មវិធី និង​មិនមែន​ជា​អ្នក​អាជីព។

លោក​អ្នក​អាច​ទាញ​យក​ទៅ​សាក​ល្បង​ប្រើ​សិន តែ​ប្រើ​បាន​តែ​ប៉ុន្មាន​តួ​អក្សរ​ប៉ុណ្ណោះ។ ជា​បណ្ដោះអាសន្ន​ លោក​អ្នក​អាច​វាយ​ពាក្យ «វឌ្ឍនា» និង​ ពាក្យ «ប្រាសាទព្រះវិហារ»

ខ្ញុំចង់​​ទាក់​ទង​បង​ហុង ឲ្យ​គាត់​ជួយ​បង្រៀន​ពី​របៀប​ធ្វើ​ហ្វុនត៍ បែប​យូនីកូដ តែ​មិន​ដឹង​ថា​ទូរស័ព្ទ​គាត់​លេខ​ប៉ុន្មាន ហើយ​ថា​តើ​គាត់​ព្រម​បង្រៀន​និង​មាន​ពេល​បង្រៀន​ឬ​អត់ ព្រម​ទាំងគិត​​ថ្លៃ​សិក្សា​ថ្លៃ​ឬ​ទេ។

ទាញ​យក​ពុម្ព​អក្សរ​វឌ្ឍនា​ផ្កា​ភ្ញី

ផ្លែនារីផល – ផ្លែ​ឈើ​ដែល​មាន​រូប​រាង​ដូច​មនុស្ស​ស្រី

ខែ មិថុនា 24, 2008 nimol 11 វិចារ

ថ្មីៗ​នេះ ខ្ញុំ​បាន​ប្រទះ​ឃើញ​រូបថត​​ដែល​បង្ហាញ​ពីផ្លែ​ឈើ​ម្យ៉ាងឈ្មោះ​ថា​ «នារីផល» ។ ខ្ញុំ​ធ្លាប់​តែ​លឺ​ចាស់ៗ និយាយ​ដែរពី​ផ្លែ​ឈើ​នេះ​កាល​ពីនៅ​តូច តែ​មិន​ដែល​បាន​ឃើញ​រូប​រាង​វាសោះ។ ខ្ញុំ​មិន​ដឹង​ថា រូប​ថត​នេះ​ ពិត​ ឬ មិន​ពិត​យ៉ាង​ណា​នោះ​ទេ ហើយ​ក៏​មិន​ដឹង​ច្បាស់​ថា ផ្លែ​ឈើ​នេះមាន​អត្ថិភាព​នៅ​លើ​លោក​នេះ​ដែរ។ បើ​ពិត​ជា​មាន​មែន ពិត​ជា​រឿង​មួយ​អស្ចារ្យ​ណាស់។ ធម្មជាតិ​ចេះ​តាក់តែង​បង្កើត​រឿង​​ប្លែកៗ មិន​គួរ​ឲ្យ​ជឿ។ ចង់​ដឹង​ពី​ប្រវត្តិ​របស់​ផ្លែ​នារីផល​នេះ ខ្ញុំ​មិន​អាច​គេច​ផុត​ពី​វចនានុក្រម​សម្ដេច​សង្ឃ​ជួន ណាត​ឡើយ។

ផ្លែ​នារី​ផល

ឈ្មោះ​ឈើ​មាន​ផ្លែ​រូប​ដូច​ជា​ស្រី​ក្រមុំ មាន​តែ​ក្នុង​ព្រៃ​ហិមពាន្ត មាន​តំណាល​ក្នុង​រឿង​បុរាណ​ថា វេលា​ដែល​ឈើ​នេះ​មាន​ផ្កា​ផ្លែ ពួក​ពិទ្យាធរ​ជ្រួល​ជ្រើម​ដណ្ដើម​គ្នា​បេះ​ផ្កា​និង​ផ្លែ​ឈើ​នោះ ដោយ​សេចក្ដី​ស្នេហា​ខ្លាំង។

ពិទ្យាធរ (ន) សំ វិទ្យាធរ បា វិជ្ជាធរ អ្នកទ្រទ្រង់​វិជ្ជា, ភូតពួក​មួយ​អាស្រ័យ​នៅ​នា​ហិមវន្ត​ប្រទេស មានវិជ្ជា​អាច​ឲ្យ​សម្រេច​បាន​, បើ​ស្ត្រី​ហៅ​ថា ពិទ្យាធារិណី ឬ វិជ្ជាធារិណី (មាន​តំណាល​តែ​ក្នុង​គម្ពីរ​ដីកា)។

Women tree
Women tree
Women tree

ចំណាត់ក្រុម ៖មិនមានប្រភេទ ប្លាក៖, ,

បេះដូង​ថ្ងួចថ្ងូរ

ខែ មិថុនា 20, 2008 nimol 2 វិចារ

នេះ​ជា​កូន​កាព្យ​លេងៗ​ ដែល​ខ្ញុំ​បាន​តែង​ឡើង​ពេល​ទំនេរ។ ខ្ញុំ​ចូល​ចិត្ត​សរសេរ​កំណាព្យ​របៀប​កូន​កាត់​បែប​នេះ​ណាស់។ សូម​ប្រិយ​មិត្ត​ទាំង​អស់​រីក​រាយ​កម្សាន្ត​ដូច​តទៅ៖

១- Everynight ស្រមៃ​ឃើញ girl

I sleep មមើល see you, baby

Miss you so much, you know ជីវី

Eternally I love, love you.

២- I sleep alone ស្រពោន​ដួង​ចិត្ត

the tears ជា​មិត្ត​ញ៉ាំង​ចិត្ត​ថ្ងួច​ថ្ងូរ

You left me without sorrow.

As water flows, never come back.

៣- I wanna know the reason why

you make me cry, tell កុំ​អល់​អែក

គ្រប់​ពេល my chest ស្ទើរ​ប្រេះ​រហែក

I taste ទឹក​ភ្នែក, my heart’s sinking.

៤- The words coming from បេះដូង​បង

hope that នួនល្អង​វិល​វិញ​ darling

សុំ​កុំ​ធ្វើ​ឲ្យ​បង​ suffering

ចិត្ត​បង​ទន្ទេញ meet you again.

Read more of my poems at NarathsBlog.

ចំណាត់ក្រុម ៖មិនមានប្រភេទ ប្លាក៖

តើពាក្យ«ផ្សារ»មានប្រភពមក​ពី​ភាសា​ណា?

ខែ មិថុនា 6, 2008 nimol 12 វិចារ

តើ​អ្នក​ទាំងអស់​គ្នា​មាន​ដែល​ចាប់អារម្មណ៍​ទេ​ថា ពាក្យ «ផ្សារ» ដែល​ត្រូវ​នឹង​ភាសា​អង់គ្លេស Market និង​ភាសា​បារាំង Marché ជា​ពាក្យ​ភាសា​ខ្មែរ​សុទ្ធ​ឬយ៉ាងណា?

តាម​វចនានុក្រម​ខ្មែរ​របស់​សម្ដេច​សង្ឃ​ជួន ណាត «ផ្សារ» ជា​ពាក្យ​ក្លាយ​មក​ពី​បរទេស​ថា ប៊ៈហ្សារ តែ​ព្រះអង្គ​មិន​បាន​បញ្ជាក់ថា ពាក្យ​នេះ​ចេញ​មក​ពី​ភាសា​ណា​នោះ​ទេ។

ផ្សារ () (ក្លាយ​មកពី​ពាក្យ​បរទេស​ថា ប៊ៈហ្សារ) ទីប្រជុំ​លក់​ទិញ​របស់​ផ្សេងៗ គឺប្រជុំ​ផ្ទះ ឬ រាន​តូច​ធំ​ដែល​គេ​ដាក់​ទំនិញ​លក់​ដូរ។ បុរាណ​ប្រើ​ពាក្យ​នេះ​ថា អាប័ណ (បាលី-សំស្ក្រឹត) ។ ផ្សារផ្សោ៖ ផ្សារ​ស្ដុកស្ដម្ភ​និង​ផ្សារ​រាយរង​នៅ​លាយ​ចម្រុះ​គ្នា (ពាក្យ​សាមញ្ញ)

ដោយ​ចង់​ដឹង តើ​ពាក្យ​នេះ​ចេញ​មក​ពី​ភាសា​ណា​ឲ្យ​ពិត​ប្រាកដ ខ្ញុំ​ក៏​ស្វែងរក​ពាក្យ​នេះ​នៅ​ក្នុង​ឯកសារ​ផ្សេងៗ​ទៀត។ សំណាង​ល្អ ខ្ញុំ​បាន​ប្រទះ​ពាក្យ​នេះ​នៅ​ក្នុង​វចនានុក្រម​ខ្មែរ-អង់គ្លេស បោះពុម្ព​ដោយ Bureau of Special Research in Modern Languages នៃ The Catholic University of America Press ‘1977។ វចនានុក្រម​នេះ បញ្ជាក់​ថា៖

ផ្សារ ក្លាយ​មក​ពី​ពាក្យ​របស់​ភាសា​ចាម​និង​ម៉ាឡេ។ ចាម​ថា៖ pasar ឯម៉ាឡេ​ថា pasar; persiam bazar.

English-Malay Dictionary: http://www.dicts.info/dictionary.php?l1=English&l2=Malay

តាម​មើល​ពាក្យ​នេះ ខ្មែរ​យើង​ប្រហែលជា​ខ្ចី​ពី​ចាម ម៉ាល៉ាយូ ឬ ជ្វា (?) នៅ​សម័យ​កណ្ដាល​រវាង​សតវត្ស​ទី១៥-១៨ ព្រោះ​សម័យកាល​នោះ នគរ​កម្ពុជា​មាន​ការ​ទាក់ទង​ច្រើន​ជាមួយ​ប្រទេស​ម៉ាល៉ាយូ (ម៉ាឡេ) និង ជ្វា​ទាំង​ខាង​ជំនួញ ទាំង​ខាង​នយោបាយ។

មិន​ដឹង​ថា​តើ​ខ្មែរ​មាន​ពាក្យ​អ្វី​ផ្សេង​ដែល​ជា​ពាក្យ​ខ្មែរ​សុទ្ធ​សម្រាប់​ហៅ​សម្គាល់​ន័យ​នេះ​ឬ​យ៉ាងណា​នោះ​ទេ ក្រៅ​ពី​ពាក្យ​ដែល​ខ្ចី​ពី​ម៉ាឡេ និង បាលី-សំស្ក្រឹត

ចំណាត់ក្រុម ៖អក្សរសាស្ត្រ

តើឈ្មោះខ្ញុំមានន័យយ៉ាងណា?

ខែ មិថុនា 2, 2008 nimol 13 វិចារ

នៅពេលដែលគេសួរខ្ញុំថា តើខ្ញុំមានឈ្មោះអ្វី ខ្ញុំតែងតែមានការរារែកនឹង ប្រាប់ឈ្មោះទៅគេ។ គេនឹងមានការមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយលាន់មាត់ថា «ឈ្មោះ(ដូច)ស្រី!» បន្ទាប់ពីខ្ញុំបានប្រាប់ឈ្មោះទៅ គេរួចហើយ។ តាមពិតទៅ ឈ្មោះខ្ញុំមិនមែនមិនពីរោះនោះទេ។ គឺពីរោះទាល់តែមែនទែន។ តែហេតុអ្វីបានជាគេចេះតែយល់ (perceive) ថា ឈ្មោះរបស់ខ្ញុំនេះជាឈ្មោះរបស់ស្រីទៅវិញ? មកពីពីរោះពេកទេដឹង? បើតាមអត្ថន័យពិតនៃឈ្មោះនេះ គឺគ្មានចំណុចណាដែលបង្ហាញថា ឈ្មោះខ្ញុំនេះ «និមល» ទាក់ទងនឹងឈ្មោះមនុស្សស្រីឡើយ។

 

តាមវចនានុក្រមខ្មែរ របស់សម្ដេចសង្ឃជួន ណាត បោះពុម្ពនៅឆ្នាំ១៩៦៧ ទំព័រ៣៧៥; «និមល» ឬ «និម្មល» ជាគុណនាម (បាលី៖ និម្មល; សំស្ក្រឹត៖ និម៌ល សរសេរជាអក្សរទេវនាគរីनिर्मल ) មានន័យថា ដែលឥតមន្ទិល ឥតសៅហ្មង ស្អាតបរិសុទ្ធ។

 

តែពាក្យនេះ ខ្មែរយើងតែងនិយមយកមកប្រើក្នុងកំណាព្យ ឬ ចម្រៀងដើម្បីហៅអ្នកណាម្នាក់ដែលខ្លួនស្រលាញ់ពេញចិត្ត គាប់ហឫទ័យរបស់ខ្លួន មិនថាប្រុស ឬ ស្រីឡើយ។

 

ឧទាហរណ៍៖

  • កំណាព្យៈ តាំងពីឃ្លាតចាកនួននិម្មល រៀមរឹងទុក្ខទល់ខ្វល់ក្នុងប្រាណ កិច្ចការសារពើធ្វើពុំបាន នឹកតែកល្យាណសព្វវេលា។
  • ចម្រៀងៈ ទឹកភ្នែកលើថ្ពាល់ ហៅប្រុសនិមលឲ្យត្រលប់ ឃើញមុខមុនពេលឃ្លាតទៅ សមចិត្តពៅដែលនៅត្រូវការបង។ (បទ «គ្មានថ្ងៃបញ្ចប់» របស់សុគន្ធ នីសា)

 

តាមការពន្យល់ខាងលើ គឺគ្មានចំណុចណាដែលបញ្ជាក់ថា «និមល» ជាឈ្មោះរបស់មនុស្សស្រី ឬ ប្រុសសោះឡើយ។ ពាក្យនេះ គឺមានន័យ ត្រឹមតែ ឥតសៅហ្មង ឥតមន្ទិលប៉ុណ្ណោះ។

 

បើយើងពិនិត្យលើពាក្យដទៃទៀតដូចជាពាក្យ ពិសី, កល្យាណ, រតនា, សុផល, វឌ្ឍនា, សុភក្ដិ, វណ្ណា… យើងឃើញថា ពាក្យទាំងអស់នេះ អាចដាក់បានទាំងប្រុសទាំងស្រី ដូចជាមិនសូវអ្នកណា ចាប់ភ្លឹកថាស្រី ឬ ប្រុសទេ។ ចុះហេតុអ្វី ចម្លែកតែពាក្យ «និមល»?

 

តាមពិតមិនមែនមានតែខ្ញុំដែលជាប្រុសឈ្មោះនិមលតែម្នាក់ឯងទេ គឺមានច្រើនទៀតឈ្មោះ និមល ដូចជាលោក កែវ និមល អ្នកឆ្លើយឆ្លងវិទ្យុអាស៊ីសេរី ។ល។ និង ។ល។ ដូច្នេះ សូមអ្នកដែលបានស្ដាប់ឈ្មោះខ្ញុំនៅពេលដំបូង កុំមានការចម្លែកចិត្តអី៕

 

ឯកសារយោង៖

  • វចនានុក្រមខ្មែររបស់សម្ដេចសង្ឃជួន ណាត បោះពុម្ពឆ្នាំ1967 ទំព័រ 375

ព្រោះ​កំហុស​យុវវ័យ,,, សូម​ទុក​ឱកាស​ឲ្យ​បង​ខ្លះ​បាន​ទេ?

ខែ ឧសភា 27, 2008 nimol 2 វិចារ

ភាពភ្លើតភ្លើនឈាមរាវនៃយុវវ័យក្មេងខ្ចី ខ្វះការពិចារណារបស់បង បានធ្វើឲ្យរូបអូនរងចុកចាប់គ្មានលស់ពេល,,,។ ​បងមិនដែលបានធ្វើល្អ យកចិត្តទុកដាក់ចំពោះអូនម្ដងណាឡើយ។ អូនស្រក់ទឹកភ្នែកស្ទើរគ្មានលស់ពេលដោយសាររូបបង។ ទីបំផុត អូនស៊ូទ្រាំនឹងអំពើឆ្គាំឆ្គងរបស់បងលែងបាន អូនក៏បានអស់ចិត្តពីបង ហើយចាកចេញពីបងទៅ។ ទើបតែមកដល់ពេលនេះ ពេលដែលបងបាត់បង់រូបអូន ទើបបងដឹងថា អូនមានតម្លៃយ៉ាងណាចំពោះជីវិតបង។ អូនអើយ! បងដឹងខ្លួនខុសហើយ! សូមអូនអភ័យទោសដល់រូបបងផងបានទេ? សូមអូនមេត្តាទុកឱកាសឲ្យបងខ្លះបានទេ ដើម្បីឲ្យបងបានកែប្រែជាថ្មី? បងសូមសន្យាថាបងនឹងមិនធ្វើខុសដូចមុនទៀតឡើយ។

នេះជាអត្ថន័យនៃបទចម្រៀងពីរបទផ្សេងគ្នា តែមានអត្ថន័យតែមួយ។ បទដំបូងដែលខ្ញុំបានធ្លាប់បានស្ដាប់នោះគឺ «រក្សាស្នេហ៍» ច្រៀងដោយលោក ព្រាប សុវត្ថិ នៅឆ្នាំ២០០២ និពន្ធទំនុកច្រៀងដោយលោកថៃ នរៈសត្យា។ ឯបទទី២ គឺបទ «ទុកឱកាសឲ្យបងខ្លះបានទេ?» ច្រៀងដោយលោកខេមរៈ សិរីមន្ត និពន្ធទំនុកច្រៀងដោយលោកខេមរៈ ភារុណ នៅឆ្នាំ២០០៨ នេះទេ។

រក្សាស្នេហ៍

Download

ទុកឱកាសបងខ្លះបានទេ?


Download