បណ្ណសារ

បណ្ណសារ សំរាប់ ចំណាត់ក្រុម ‘មិនមានប្រភេទ’

វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក

ខែ មេសា 8, 2009 nimol 2 វិចារ

ក្រុម​អធិការ​កិច្ច​នឹក​ឆ្ងល់​សួរ​នាយក​មណ្ឌល​កែប្រែ ៖

  • ពួក​ខ្ញុំ​ពិនិត្យ​ឃើញ​ការងារ​យាម​កាម​នៅ​ទីនេះ មាន​ចន្លោះ​ប្រហោង​ច្រើន​ណាស់ ចុះ​ហេតុ​ម៉េច​នៅ​ទីនេះ​មិន​ដែល​មាន​ករណី​លួច​រត់​?
  • បាទ មក​ពី​ព្រឹក​ណា​ ក៏​ខ្ញុំ​ប្រកាស​ប្រាប់​អ្នក​ទោស​ទាំង​អស់ ឲ្យ​ដឹង​ពី​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក នាំ​ឲ្យ​មនុស្ស​ឥត​ការងារ​ធ្វើ អត់​បាយ​ក្រហាយ​ទឹក​គ្រប់​ទី​កន្លែង​។ ពួក​អ្នក​ទោស​ខ្លាច​ក្រែង​ចេញ​ទៅ​ក្រៅ អត់​បាយ​ស្លាប់ ទើប​មិន​មាន​គំនិត​ចង់​រត់​។
ចំណាត់ក្រុម ៖មិនមានប្រភេទ

Happy Women’s Day

womens-day-spl

You are a woman
You have it in you
To emerge a winner
You will get to the top
Happy Women’s Day!

ចំណាត់ក្រុម ៖មិនមានប្រភេទ

Fontstruct Fontshop កម្មវិធី​ងាយៗ​សម្រាប់​ធ្វើ​ពុម្ព​អក្សរ​

ខែ វិច្ឆិកា 24, 2008 nimol 10 វិចារ

តើ​អ្នក​ទាំង​អស់​គ្នា​ចង់​ក្លាយ​ជា​អ្នក​រចនា​ពុម្ព​អក្សរ​ទេ? ចង់​ចេញ​ម៉ូដ​ដោយ​ខ្លួន​ឯង​ទេ? នេះ​ជា​កម្ម​វិធី​សម្រាប់​ធ្វើ​ពុម្ព​អក្សរ​ដែល​ជួយ​ឲ្យ​លោក​អ្នក​អាចរចនា​ពុម្ព​អក្សរ​ដោយ​ខ្លួន​ឯង​បាន គឺ​កម្ម​វិធី Fontstruct Fontshop របស់​ក្រុម​ហ៊ុន​ Fontshop ។ លោក​អ្នក​គ្រាន់​តែ​យក​នូវ​បំណែក​ដុំ​ឥដ្ឋ (bricks) ដែល​មាន​ស្រាប់​មក​តម្រៀប​ទៅ​តាម​រូប​រាង​ដែល​លោក​អ្នក​ចង់​បាន​ នោះ​ជា​ការ​ស្រេច។ ចូល​ទៅ​ http://fontstruct.fontshop.com/

Screenshot of Fontstruct

Screenshot of Fontstruct

កម្មវិធី​នេះ​អាច​ឲ្យ​អ្នក​រចនា ធ្វើ​ពុម្ព​អក្សរ​បាន​ច្រើន​ភាសា តែ​គួរ​ឲ្យ​ស្ដាយ​ក្រៃ​ណា​នឹង​ស្ដាយ មិន​ទាន់​មាន​បញ្ចូល​ខ្មែរ​យូនីកូដ​នៅ​ឡើយ​ទេ បើ​ភាសា​ផ្សេងៗ ដូច​ជា ទេវនាគរី ហេព្រូ ថៃ មាន​រួច​ហើយ។ ខ្ញុំ​សង្ឃឹម​ថា ថ្ងៃ​ណា​មួយ​ឆាប់ៗ​នេះ ខាង​ក្រុម​ខ្មែរ​យូនីកូដ ដែល​មាន Khmer OS និង Pan Localisation នឹង​ទាក់​ទង​ទៅ​វេបសាយត៍​នេះ ដើម្បី​ដាក់​បញ្ចូល​ខ្មែរ​យូនីកូដ ដើម្បី​ឲ្យ​កូន​ខ្មែរ​អាច​សាក​ល្បង​ចេញ​ពុម្ព​អក្សរ​ថ្មីៗ ជាយូនីកូដ​បាន។

កម្មវិធី​នេះ មាន​ចំណុច​ខ្សោយ​ត្រង់​ថា វា​ដើរ​លើ​អ៊ិនធ័រណិត (internet-based application)។ ចង់​ប្រើ​ ទាល់​តែ​ចំណាយ​លុយ​ថ្លៃ​អ៊ិនធ័រណិត។

បន្ទាប់​ពី​លោក​អ្នក​បង្កើត​ពុម្ព​អក្សរ​នោះ​រួច​ហើយ លោក​អ្នក​អាចចែក​ចាយ​ និង ឲ្យ​គេ​ដោនឡូដ។ លោក​អ្នក​ក៏​អាច​ក្លូន (clone) ពុម្ព​អក្សរ​របស់​អ្នក​ដទៃ​បាន​ដែរ បើ​គេ​អនុញ្ញាត។

ខាង​ក្រោម​នេះ ជា​ពុម្ព​អក្សរ​ដែល​ខ្ញុំ​បាន​ធ្វើ តែ​វា​ឈរ​លើ​តួ​អក្សរ​ឡាតាំង​ទេ ព្រោះ​មិន​ទាន់​មាន​ខ្មែរ​យូនីកូដ។ បើ​ចង់​ឲ្យពុម្ព​អក្សរ​ទាំង​នេះ ពេញ​លក្ខណៈ លុះ​ត្រា​តែ​ប្រើ​ផ្សំ​ជាមួយ​កម្មវិធី Font Creator Program ទៀត។

My fontstruct

My fontstruct «ម» លើ ទីតាំង M

ខ្ញុំ​សាក​ល្បង​ធ្វើ​បាន​៣៣ព្យញ្ជនៈ និង ស្រៈ​មួយ​ចំនួន​ទៀត ទាញ​យក​ទុក​មើល​លេង​នៅ ទីនេះ

ចំណាត់ក្រុម ៖មិនមានប្រភេទ ប្លាក៖,

ពុម្ព​អក្សរ​វឌ្ឍនា​ផ្កា​ភ្ញី ជា​ឡាតាំង រចនាបថ​ខ្មែរ ចេញ​ផ្សាយ​ហើយ Vathana Phka Phgny Latin Releases

ខែ តុលា 22, 2008 nimol 22 វិចារ

ឥឡូវ​នេះ ពុម្ព​អក្សរ​វឌ្ឍនា​ផ្កាភ្ញី ជា​ឡាតាំង រចនាបថ​ខ្មែរ ចេញ​ផ្សាយ​ជា​សាធារណៈ​ហើយ។ លោក​អ្នក​អាច​ដោន​ឡូដ​យក​ទៅ​ប្រើ​ប្រាស់​ដោយ​សេរី តែ​ហាម​យក​ទៅ​កែប្រែ​ប្ដូរ​ឈ្មោះ។ ចំពោះ​ពុម្ព​ជា​ភាសា​ខ្មែរ​មិន​ទាន់​ចេញ​ផ្សាយ​ទេ។

វឌ្ឍនា

វឌ្ឍនា ផ្កា ភ្ញី ជា អក្សរ ឡាតាំង

This font is created by Mr. Houn Hien Vathana for free and public use purpose. You can use it for free for non- and commercial use. However, you are not allowed to edit or rename this font. Please kindly value his endeavor.
This font is designed and inspired from thousands of khmer delicate artworks and sculptures, and is particularly decorated to celebrate the listing of Prasat Preah Vihear as the World Heritage.

Enjoy downloading by clicking here.

ចំណាត់ក្រុម ៖មិនមានប្រភេទ

សេចក្ដី​ជូន​ដំណឹង ៖ សិក្ខា​សាលាស្ដីពី ការ​បង្កើត​សង្គម​ដែល​អាន​សៀវភៅ

ខែ តុលា 22, 2008 nimol 7 វិចារ

សហព័ន្ធ​អភិវឌ្ឍន៍​សៀវភៅ​នៅ​កម្ពុជា «សអសក» និង​បណ្ណាល័យ​អន្ដរជាតិ​ស៊ុយអែត​មាន​កិត្តិយស​សូម​ជម្រាប​ជូន​ដំណឹង​ដល់​សិស្ស និស្សិត សាស្ត្រាចារ្យ មន្ត្រីរាជការ សាធារណជន អ្នកនិពន្ធ អ្នកគំនូរ បណ្ណារក្ស អ្នក​ធ្វើការ​តាម​គ្រឹស្ថាន​បោះពុម្ព​ផ្សាយ ឲ្យ​បាន​ជ្រាប​ថា នៅ​ថ្ងៃ​ទី៣ និងទី៤ ខែ​វិច្ឆិកា ឆ្នាំ​២០០៨ វេលាម៉ោង ៩ ព្រឹក សហព័ន្ធ​អភិវឌ្ឃន៍​សៀវភៅ​នៅ​កម្ពុជា និង បណ្ណាល័យ​អន្ថរជាតិ​ស៊ុយអែត​នឹង​ដំណើរការ​សិក្ខា​សាលា​មួយ​ក្រោម​ប្រធានបទ «ការ​បង្កើត​សង្គម​ដែល​អាន​សៀវភៅ» ដែល​មាន​ការ​អញ្ជើញ​ចូលរួមដោយវាគ្មិន​ចំនួន៧នាក់​ជា​ជនជាតិ​កម្ពុជា និង វាគ្មិន​ចំនួន​៩​នាក់ ជា​ជនជាតិ​ស៊ុយអែត​ដែល​ជា​អ្នក​និពន្ធ អ្នក​រៀបរៀង បណ្ណារក្ស អ្នកគំនូរ នាយក​គ្រឹះស្ថាន​បោះពុម្ព​ផ្សាយ​សៀវភៅ​សម្រាប់​កុមារ។

ទី​កន្លែង​ប្រារព្ធ​សិក្ខា​សាលា ៖ សាល​ប្រជុំ​ពុទ្ធសាសន​បណ្ឌិត

ប្រសិន​បើ​លោក លោកស្រី នាង​កញ្ញា​មាន​ចំណាប់​អារម្មណ៍​ចង់​ចូលរួម សូម​អញ្ជើញ​មក​ចុះ​ឈ្មោះ​នៅ​ទីស្នាក់ការ សហព័ន្ធ​អភិវឌ្ឍន៍​សៀវភៅ​នៅ​កម្ពុជា​អាគារ​លេខ ១៤៨ មហាវិថី​ព្រះ​នរោត្ដម សង្កាត់​ទន្លេ​បាសាក់ ខណ្ឌ​ចំការមន រាជ​ធានី​ភ្នំពេញ ឬ ទំនាក់​ទំនង​តាម​រយៈ ទូរស័ព្ទ​លេខ៖ 092​292​836,​ 092​414​709, 012​423​885, 012​976​607, 016 469 006, 011 302038

បញ្ជាក់៖ -ទីកន្លែង​មាន​កំណត់ – ផ្ដល់​អាទិភាព​ដល់​អ្នក​ចុះ​ឈ្មោះ​មុន

ទាញ​យក​កម្មវិធី​លម្អិត​នៅ ​ទីនេះ

ចំណាត់ក្រុម ៖មិនមានប្រភេទ

ជំនឿ និង ប្រវត្តិផ្លែនារីផល

ខែ តុលា 8, 2008 nimol 1 វិចារ

ក្នុងប្រកាសមុនខ្ញុំបានបង្ហាញពីរូបភាពផ្លែនារីផលម្ដងរួចមកហើយ តែ​មិន​បាន​បង្ហាញ​ពី​ប្រវត្តិ​របស់​ផ្លែ​នេះឲ្យ​ពិត​ប្រាកដ​ទេ​ព្រោះ​គ្មាន​ឯកសារ​គ្រប់គ្រាន់។ ស្រាប់តែថ្មីៗនេះ ខ្ញុំ​បាន​អាន​អត្ថបទ​មួយ​ក្នុង​ទស្សនាវដ្ដី «អង្គរធំ» លេខ២១៩ ដែលនិយាយពីដើមឈើនេះ។ ខ្ញុំ​សូម​ដកស្រង់​អត្ថបទ​នោះ ដូចតទៅ៖

លក្ខណៈដើមនារីផល

ដើមនារីផលដុះនៅលើភ្នំមួយឈ្មោះថា «តណ្ហាវឌ្ឍនៈ» ស្ថិតនៅក្នុងព្រៃហេមពាន្ត ជា​ដើមឈើ​ដ៏​ធំ​មួយ​ដែល​មាន​ពណ៌​ត្នោត​មាស ស្លឹក​ពណ៌​មាស មាន​រស្មី​ផ្លេកៗ ក្នុងមួយ​ឆ្នាំ​មាន​ផ្កា​តែ​ម្ដង​ប៉ុណ្ណោះ។ លក្ខណៈ​ផ្កា​ស្រដៀង​គ្នា​ទៅ​នឹង​ផ្កា​អ័រគីដេ មួយ​កញ្ចុំ​មាន​ផ្កា​ប្រាំ​និង​ផ្កា​មួយ មាន​រូប​ស្រី​មួយ​បើក​ភ្នែក​គ្រប់​ពេល​វេលា តែមិនអាច​និយាយ​ស្ដីបាន។

ផ្កានារីផលរីកនៅម៉ោង៦ព្រឹក បញ្ចេញគន្ធពិដោរក្រអូបឈ្ងុយឈ្ងប់ ប៉ុន្តែ​ដល់​ម៉ោង​៦ល្ងាច វា​នឹង​ក្ដោប​ទៅ​វិញ។ ក្លិន​របស់​ផ្កា​នេះ ក្រអូប​សាយ​ភាយ​បាន​ឆ្ងាយ​ណាស់ លុះ​ដល់​ថ្ងៃទី៧ ជាថ្ងៃ​ដែលផ្កា​រីកពេញ​ទំហឹង ស្រី​ស្អាត​នៅ​ក្នុង​ផ្កា​នីមួយៗ នឹង​ជ្រុះ​ដែល​នៅ​ពេល​នោះ ពួកឥសីពិទ្យាធរ ជ្រួលជ្រើម​ដណ្ដើម​គ្នា​បេះ​ផ្កា​នារីផល រហូត​ដល់​សម្លាប់​គ្នាក៏មាន។ ផ្កាផ្លែនារីផល មាន​ជីវិត​រស់ពី៤ ទៅ ៥ខែ (ស្មើនឹង៧ថ្ងៃនៅឋានសួគ៌) បន្ទាប់​មក​នឹង​ស្វិត​ក្រៀម​ដូច​បុប្ផា​ទូទៅ។

ដើមកំណើតផ្លែនារីផល

ផ្លែនារីផលមានដើមកំណើត ចាប់ពីមានការបំពេញទានបារមី របស់ព្រះវេស្សន្ដរ ដោយ​មាន ព្រះនាងមេទ្រី ជាលី គ្រឹស្នា តាមមកបម្រើ។ ដោយ​ហេតុ​តែ​នាង​មេទ្រី​មាន​សម្រស់​ស្អាត ធ្វើ​ឲ្យ​ព្រះឥន្ទ្រ​ខ្លាច​ក្រែង​ពួក​ព្រាហ្មណ៍ ឥសី​ព្រៃភ្នំ មកឆាឆៅ​បំពាន​ព្រះនាង ទើប​ព្រះអង្គ​និមិត្ត​ឲ្យ​មាន​ដើម​នារីផល​១៦ដើម ឡោមព័ទ្ធ​ជុំវិញ​បរិវេណ​ឆ្ងាយ​ពី​អាស្រម​របស់​ព្រះវេស្សន្ដរ និង​ធ្វើ​ឲ្យ​ដើម​នេះ​បញ្ចេញ​ក្លិន​ក្រអូប​ទៅ​បញ្ឆោត​ឲ្យ​ឥសី​និង​អ្នក​ហាត់​មន្ដវិជ្ជាការ​ទាំងអស់ ឈ្លក់​វង្វេង​នឹង​ក្លិន​នេះ មិន​មក​បៀតបៀន​ព្រះនាង​មទ្រី។

នាងនារីផល គឺជាទេពធីតាដែលអស់បុណ្យនៅឋានសួគ៌ និង​ត្រូវ​បាន​បញ្ជូន​ចុះ​មក​លាង​បាប​កម្ម​របស់​ខ្លួន ទើប​ធ្វើ​ឲ្យ​ភាព​ស្រស់​ស្អាត​នៃ​ផ្លែ​នីមួយៗ​មិន​ដូច​គ្នា ពោល​គឺ​អាស្រ័យ​ទៅ​លើ​ផល​បុណ្យ​របស់​ទេព​អប្សរ​នីមួយៗ​ផង​ដែរ។

គេ​ជឿ​ថា ប្រសិន​បើ​អ្នក​ហាត់​មន្តវិជ្ជាការ ឬ ឥសី​រូប​ណាបាន​ស្ទាប​អង្អែល​នាង​នារីផល នោះ​នឹង​ដាច់​សីល​បាត់​បង់​ឫទ្ធី​អំណាច។

អវសាននៃផ្លែនារីផល

ដោយសារមនុស្សធម្មតាមិនអាចចូលទៅក្នុងព្រៃហេមពាន្ដបាន ទើប​គ្មាន​នរណា​ម្នាក់​អាច​ដឹង​ថា ក្រោយ​ពី​ព្រះវេស្សន្ដរ​យាង​ចូល​ព្រះនគរ​វិញ ផ្លែ​នារីផល​នោះ​នៅ​មាន​ទៀត​ឬ​យ៉ាងណា។ ប៉ុន្ដែ​បើ​តាម​រឿង​និទាន​ឥណ្ឌា បានតំណាលថា មាន​ឥសី​មួយ​អង្គ ទៅ​ឆក់​ដណ្ដើម​យក​នាង​នារី​ផល​ម្នាក់ ឈ្មោះថា «នរសី» មក​ធ្វើ​ជា​ភរិយា ប៉ុន្ដែក្រោយមក នាង​នរសី​មាន​សហាយ​ស្មន់ តា​ឥសី​ខឹង​ខ្លាំង​ណាស់ បានដាក់​បណ្ដាសា​នាង​នរសី និង​ផ្លែ​នារីផល​គ្រប់​ដើម ឲ្យ​ក្លាយ​ទៅ​ជា​ថ្ម ធ្វើ​ឲ្យ​ផ្លែ​នារីផល មិន​អាច​ចេញ​ផ្កា​ផ្លែ ក្នុង​ព្រៃ​ហេមពាន្ត​បាន​ទៀត​ឡើយ៕

អាន​ប្រកាស​មុន

ចំណាត់ក្រុម ៖មិនមានប្រភេទ ប្លាក៖

អប់រំទូន្មានចិត្ត

ខែ កញ្ញា 19, 2008 nimol 3 វិចារ

ការ​គិត​អាច​ប្រៀប​បាន ​ទៅ​នឹង​គ្រាប់​ពូជ ដែល​គ្រាប់​នីមួយៗ បង្កើត​បាន​ជា​ផ្លែ​ផ្កា​របស់​ខ្លួន​ផ្សេងៗ​គ្នា។ យើង​អាច​និយាយ​បាន​ថា ការ​គិត​អាច​ជា​ការ​កសាង ឬ ជា​ការ​បំផ្លិច​បំផ្លាញ ជា​ក្ដី​ស្រលាញ់ ឬ ជា​ការ​ស្អប់​ខ្ពើម ជា​ការ​ធុញ​ថប់ ឬ ជា​ក្ដី​រីករាយ។

អ្នក​គឺ​ជា​អ្វី​ដែល​អ្នក​គិត

នេះ ​ជា​ប្រយោគ​ដ៏​សាមញ្ញ​និង​ត្រឹមត្រូវ​បំផុត។ រាល់​សម្ដី​ដែល​អ្នក​និយាយ សកម្មភាព​ដែល​អ្នក​ប្រព្រឹត្ត និង អារម្មណ៍​ដែល​កើត​មាន​ចំពោះ​អ្នក សុទ្ធ​តែ​មាន​ប្រភព​ពី​ក្នុង​ចិត្ត។ ថាមពល​នៃ​ចិត្ត​របស់​មនុស្ស​គឺ​ការ​គិត។

នៅ​ ពេល​ដែល​យើង​យល់ និង អាច​ប្រើ​ប្រាស់​ថាមពល​នៃ​ចិត្ត​បាន យើង​នឹង​អាច​គ្រប់គ្រង​លើ​ជីវិត​របស់​យើង​បាន​ដោយ​បង្កើត​ជា «ផ្លែ​ផ្កា» ដែល​ផ្ដល់​ឲ្យយើង​នូវ​សុភមង្គល​និង​ភាព​រីករាយ​នៅ​ក្នុង​ជីវិត។

លោក​អ្នក​អាច​ចូល​រួម​វគ្គ​សិក្សា​ស្ដីពី​ការ​គ្រប់គ្រង​ការគិត​នេះ នៅ Brahma Kumaris World Spiritural University (Cambodia) ដែល​មាន​អាសយដ្ឋាន​ស្ថិត​នៅ​ផ្ទះ​លេខ 31A ផ្លូវ​លេខ 288 សង្កាត់​បឹងកេងកង1 ខណ្ឌ​ចំការមន ភ្នំពេញ។ ទាក់ទង​តាម​ទូរស័ព្ទ​លេខ 012​ 258 ​984, 011 751 395, 023 990 295។ អ៊ីម៉ែល bkcambodia@yahoo.com វ៉ិបសាយត៍ www.bkwsu.com

វគ្គ ​សិក្សា​នេះ​នឹង​ផ្ដោត​ទៅ​លើ ការ​ស្គាល់​អំពីចិត្ត​ខ្លួន​ឯង ការ​គ្រប់គ្រង​លើ​បទ​ពិសោធន៍​ជីវិត ការ​រៀន​ផ្ដល់​តម្លៃ​ចំពោះ​ខ្លួន​ឯង​បែប​វិជ្ជមាន ការ​បង្កើត​តថភាព​ផ្ទាល់​ខ្លួន និង ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​ជាមួយ​នឹង​បទ​ពិសោធន៍​វិជ្ជមាន។ វគ្គ​សិក្សា​នេះ​ត្រូវ​បាន​បង្រៀន​ជូន​ដោយ​ឥត​គិត​ថ្លៃ។

ទូន្មាន​ចិត្ត

ចិត្ត​អើយ​កុំផុង​មាតុ​គ្រាម

សូម​ចិត្ត​នៅ​ស្ងៀម កុំ​កម្រើក

ព្រោះ​ផល​បាន​មក​មិន​ស្រាល​ស្ងើក

ទោស​នៃ​ចិត្ត​ចើក​ធ្ងន់​មហិមា ។

ចិត្ត​ធ្លាប់​រង​ទុក្ខ​រង​ក្ដី​ព្រួយ

ម្ដេច​ឡើយ​រញ្ជួយ​នឹង​ពាលា

បើ​ជួប​ទុក្ខ​ទៀត​អស់​ស្មារលា

ស្គាល់​សោក​កំព្រា​មួយ​ជីវិត ។
កំហុស​ស្នេហា​កែ​មិន​បាន

អំពើ​ប៉ុន្មាន​បិទ​មិន​ជិត

ប្រសិន​បើ​ផល​ខ្មៅ​ងងឹត

មុខ​ជា​ជីវិត​ឆ្ងាយ​មង្គល ។

សូម​ចិត្ត​កុសល​ស្ថិត​ចូល​មក

កែ​ខែ​លៃលកជួយ​ពន្យល់

ដឹកដៃ​ណែនាំ​ចិត្ត​ងប់​ងល់

ឲ្យ​ឈប់​វិល​វល់​នឹង​កាមភព ។

លា​ហើយ​ស្នេហា​ធ្លាប់​ឲ្យ​ខ្វល់

ឲ្យ​ទុក្ខ​អំពល់​ព្រួយ​សព្វ​គ្រប់

ជីវិត​ងងឹត​ដូច​ពេល​យប់

សូម​ចិត្ត​ជ្រក​ម្លប់​ព្រះធម៌​ថ្លៃ ។

ព្រះ​ធម៌​នាំ​សុខ​នាំ​បញ្ញា

ឲ្យ​ចិត្ត​ភ្លឺ​ថ្លា​កាត់​អាល័យ

ឲ្យ​លែង​ប៉ែល​ប៉ោល​លានិស្ស័យ

លា​កម្ម​លោកិយ​វដ្ដ​សង្សារ ។

យឹម កិច្ចសែ ព្រៃវែង 31-08-69

ចំណាត់ក្រុម ៖មិនមានប្រភេទ ប្លាក៖,

ក្បត់​ថា​មិន​ក្បត់

ខែ សីហា 21, 2008 nimol 1 វិចារ

1- ស្ទើរ​តែ​មិន​ជឿ​លើ​ភ្នែក​ខ្លួន​ឯង

វិញ្ញាណ​វង្វេង​ទប់​ប្រាណ​លែង​នឹង

គ្រាប់​ភ្នែក​ទាំង​គូ ឃើញច្បាស់​ព្រលឹង

ឱប​គេ​យ៉ាង​តឹង ជិះ​ម៉ូតូ​ថ្មី ។

2- អូន​ក្បត់​ពេល​ណា បង​មិន​ដឹង​ខ្លួន

ត្បិត Call រក​អូន​ជា​រៀង​រាល់​ថ្ងៃ

អូន​តែង​ប្រាប់​ថា​ចិត្ត​អូន​ភក្ដី

ឥឡូវ​ហេតុអ្វី​ឱប​ទ្រូង​គេ​ផ្សេង?

3- ហេតុអ្វី ហេតុអ្វី បាន​ជា​ស្រី​ក្បត់

ម្ដេច​នៅ​ត​មាត់​ប្រកែក​គ្មាន​ក្រែង

ធ្វើ​មិន​ដឹង​ខ្លួន​ ចោទ​បង​វង្វេង

ការ​ពិត​អូន​ឯង​និង​គេ​ច្បាស់​ណាស់។

4- នេះ​ហើយ​រូប​ថត សង្កត់​មាត់​ស្រី

កុំ​ចេះ​តែ​ស្ដី​ឥត​ក្ដី​អាម៉ាស់

សុំ​ចប់​ត្រឹម​ហ្នឹង! ស្រី​ចិត្ត​ប្ដូរ​ផ្លាស់

ស្រី​ចិត្ត​រន្ទះ​ខ្ញុំ​សុំ bye bye ។

ចំណាត់ក្រុម ៖មិនមានប្រភេទ

ជួប​ជាមួយ​អ្នកបង្កើត​ពុម្ព​អក្សរ​យូនីកូដ​ខ្មែរ​លោក​ដាញ់ ហុង

ខែ សីហា 19, 2008 nimol 7 វិចារ

កាល​ពី​ថ្ងៃ ២៦ កក្កដា និង ថ្ងៃ ១៧ សីហា ឆ្នាំ​២០០៨ នេះ ខ្ញុំ​និង​ប្អូន​ជីដូន​មួយ​ខ្ញុំ​ឈ្មោះ វឌ្ឍនា មាន​កិត្តិយស​ដ៏​អស្ចារ្យ​ដោយ​បាន​ជួប​ជាមួយ​អ្នក​បង្កើត​ពុម្ព​អក្សរ​ខ្មែរ​អូ​អេស​យូនីកូដដ៏​ល្បីល្បាញ គឺ​លោក​ដាញ់ ហុង នៅ Deli Café។

ក្នុង​ការ​ជួប​គ្នា​ទាំង​ពីរ​លើក​នេះ លោក​បង​ដាញ់ ហុង បាន​ជួយ​ណែនាំ​បង្ហាត់​បង្រៀន​ពី​របៀប​ធ្វើ​ពុម្ព​អក្សរ​ខ្មែរ​ ដល់​វឌ្ឍនា លោកបឿន និង ខ្ញុំផងដែរ ដោយ​គ្មាន​លាក់​លៀម​ចំណេះ​បន្តិច​សោះ​ឡើយ។ គាត់​បាន​បង្រៀន​ឲ្យ​ចេះ​ប្រើ​ឧបករណ៍​ទាំង​អស់​ក្នុង​កម្មវិធី​ Font Creator និង Microsoft VOLT ។ ក្រៅ​ពី​នេះ​ផង​ដែរ យើង​ក៏​បាន​ជជែក​គ្នា​ពី​បញ្ហា​នានា​ទាក់​ទង​នឹង​ប្រវត្តិ​នៃ​ការ​កកើត​ពុម្ព​អក្សរខ្មែរ​លើ​កុំព្យូទ័រ, វិបត្តិ​នៃ​អក្សរ​សាស្ត្រ​ខ្មែរ និងបច្ចេក​វិជ្ជាកុំព្យូទ័រ។

មិន​គ្រាន់​តែ​ជា​អ្នក​បង្កើត​ពុម្ព​អក្សរ​ដែល​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​រន្ទឺ​ប៉ុណ្ណោះ​ទេ លោកដាញ់ ហុង ក៏ជា​អ្នក​សារព័ត៌មាន​ដ៏​មាន​វិជ្ជា​ជីវៈមួយ​រូប​របស់​វិទ្យុ​អាស៊ី​សេរី​ផង​ដែ។ ពុម្ព​អក្សរ​នៅ​លើ​វិបសាយត៍​របស់​វិទ្យុ​នេះ គឺគាត់​ជា​អ្នក​រៀប​ចំ។

Mr. Danh Hong and Vathana

Mr. Danh Hong and Vathana

សូម​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រៀល​ជ្រៅ​ចំពោះ​លោក​បង​ដាញ់ ហុង ដែល​បាន​ចំណាយ​ពេល​វេលា​ដ៏​មាន​តម្លៃ ក្នុង​ការ​ចែក​ចាយ​ចំណេះ​ដឹង​របស់​បង​ចំពោះ​ប្អូន។ សូម​ជូនពរ​ឲ្យ​បង​ជួប​ប្រទះ​តែ​សេចក្ដីសុខ​គ្រប់​ប្រការ និង​ទទួល​បាន​ជោគ​ជ័យ​ក្នុង​ការងារ​ជាបន្ត​ទៀត។

សូម​អរគុណ​ផង​ដែរ​ដល់​លោក​បឿន ដែល​នាំ​ឲ្យ​មាន​ការ​ណាត់​ជួប​នេះ។ បញ្ជាក់៖ នៅ​លើក​ទី​ពីរ​ក៏​មាន​ណារដ្ឋ ចូលរួម​ផង​ដែរ។

ចំណាត់ក្រុម ៖មិនមានប្រភេទ ប្លាក៖, ,

Jokes of the month

ខែ កក្កដា 31, 2008 nimol បញ្ចេញ មួយវិចារ

Man comes home, finds his wife with his friend in bed.
He shoots his friend and kills him.
Wife says, ‘If you keep on behaving like this, you’ll lose ALL your friends’
****************************************

A small Boy wrote to Santa Claus, ‘Send me a brother.’
Santa wrote back, ‘SEND ME YOUR MOTHER’
****************************************

What is the definition of Mistress?
Someone between the Mister and Mattress.
***************************************

What’s the difference between stress, tension, and panic?
Stress is when wife is pregnant.
Tension is when girlfriend is pregnant.
Panic is when both are pregnant.
***************************************

Teacher: Do you know the importance of a period?
Kid: Yeah, once my sister said she had missed one, and my mom fainted,
dad had a heart attack, & our neighbor ran away.
***************************************

A woman asks man who is traveling with six children,
‘Are all these kids yours??’
The man replies sarcastically,
‘No, I work in a condom factory and these are customer complaints.’
***************************************

A young boy asks his Dad,
‘What is the difference between confident and confidential?’
Dad says, ‘You are my son. I’m confident about that.
Your friend over there is also my son. That’s confidential!’.

ចំណាត់ក្រុម ៖មិនមានប្រភេទ ប្លាក៖,