«ចិត្តក្រពើ» សំដៅលើចិត្តរបស់មនុស្សដែលរមិលគុណគេ បានទទួលគុណគេហើយ បែរជាបំភ្លេចគុណគេទៅវិញ។ ពេលមានទុក្ខព្រួយអាសន្នអន្ធក្រ ពឹងពាក់សុំជំនួយគេ ដល់ពេលខ្លួនមានបាន បើមិនសងគុណក៏ហីទៅចុះ តែបែរជាធ្វើមិនស្គាល់គេទៅវិញ។
ផ្កាមួយទងដែលស្រពោនក្រៀមស្វិតហៀបនឹងអស់ជីវិតទៅហើយដោយត្រូវគេបោះបង់ចោល ត្រូវបានរើសមកស្រោចទឹកថ្នមថែរហូតមានជីវិតជីវ៉ាវិញ ដោយអ្នកថែសួនម្នាក់។ ឥឡូវស្រាប់តែផ្កាចង់វិលត្រលប់ទៅរកមនុស្សដែលបានបោះបង់ខ្លួនវិញ ដោយទុកឲ្យអ្នកដែលបានសង្គ្រោះខ្លួននូវការឈឺចាប់ ចោទថាមិនធ្លាប់មានការពាក់ព័ន្ធអ្វីនឹងគ្នា។
ម្ដេចក៏មាន «ចិត្តក្រពើ» យ៉ាងនេះ?
download
- ផ្កាដែលស្វិតក្រៀមស្រពោនជីវិតអូនធ្លាប់ឈឺចាប់
ស្នេហ៍អូនរស់ដូចជាស្លាប់រាយរាប់ប្រាប់បងឲ្យជួយ។
បងស្រោចទឹកថ្នាក់ថ្នមថែផ្កាមិនឲ្យរលួយ
ស្រោចស្រពកើតបានស្នេហ៍មួយផុតទុក្ខព្រួយឲ្យញញឹម។
R- ឥឡូវស្នេហ៍ចាស់ផ្សះផ្សាគ្នាវិញ ចោលបងមនុស្សធ្លាប់ផ្ដល់ក្ដីសង្ឃឹម
ថ្ងៃរះមេឃប្រែជាភ្លៀងរលឹមទឹកភ្នែករឹមៗចោទខ្ញុំបំបែកស្នេហ៍គេ
ចោទបងហួសហេតុបដិសេធថាគ្មានទាក់ទងបងទេ
ស្រីចើកសាវាចិត្តរេមនុស្សល្មើសគុណខុសគេចិត្តក្រពើ។
- ផ្កាដុះចេញពីលាមកក្លិនអាក្រក់សើរើ
មើលងាយថាបងមនុស្សភ្លើអូនបោកបានតាមចិត្ត
គ្រានោះបងឃើញអូនកម្សត់ប្រុសស្នេហ៍ក្បត់គួរអាណិត
ឥឡូវអ្នកត្រូវឈឺចិត្តពិតជាបង មិនមែនអូន។
ទំនុកច្រៀង និង ច្រៀង៖ សម្បត្តិ រដ្ឋា (DJ Oh la la)
វិចារថ្មីៗ