ទំព័រដើម > អក្សរសាស្ត្រ > ពៅអើយបងស្ដាយ

ពៅអើយបងស្ដាយ

បង​គ្មាន​ពាក្យ​អ្វី​ត្រូវ​និយាយ​ក្រៅ​ពាក្យ​ថា​ស្ដាយ។ បង​ស្ដាយ​អូន​ណាស់​ពៅ។

1-ពៅអើយបងស្ដាយ ស្ដាយរូបស្ដាយកាយ ស្ដាយចិត្តចរណៃ
ស្ដាយមិនបានស្និទ្ធ ជាប្រពន្ធប្ដី ស្ដាយ​គ្មាន​និស្ស័យ
ជា​គូ​ជីវិត។
2-ពៅអើយបងស្ដាយ ស្ដាយក្លិនឆោមឆាយ ស្ដាយបេះដូងពិត
ច្រើនឆ្នាំកន្លង អូនបងលួចគិត ស្ដាយមិនយល់ចិត្ត
ចិត្តដែលលួចស្នេហ៍។
3-ពៅអើយបងស្ដាយ ស្ដាយលើសពីស្ដាយ ស្ដាយចិត្តថ្នមថែ
ស្រលាញ់ពៅម្នាក់ លាក់រាប់ឆ្នាំខែ ម្ដេចកម្មបង្វែរ
ឲ្យហាមិនរួច។
4-ពៅអើយបងស្ដាយ ស្ដាយមិនបរិយាយ ស្ដាយចិត្តលបលួច
ស្ដាយមិនវាចា ថាបងគិតកួច ស្ដាយរើមិនរួច
ពីចិត្តកំសាក។
5-ស្ដាយពេលវេលា ស្ដាយចិត្តពុំងា អូនទ្រាំលំបាក
ស្ដាយកំហុសបង យឺតយ៉ាវសាកត្រាក ឱ! ចិត្តកំសាក
ផ្ដន្ទាខ្ញុំម៉្លេះ?
6-ពៅអើយបងស្ដាយ ស្ដាយប្រាប់អ្នកម្ដាយ យឺតយ៉ាវប្រហែស
ស្ដាយបងគិតច្រើន ខ្វល់ដូចដែកច្រែះ ទាល់តែគេបេះ
ទើបភ្ញាក់អាត្មា។
7-ស្ដាយព្រោះស្មានខុស ស្មានថាតូចស្រស់ អូនមិនស្នេហា
ស្មានចិត្តមិនត្រូវ ទើបមិនវាចា ថាបងប្រាថ្នា
អូនជាគូគាប់។
8-ស្ដាយវាសនាតិច កម្មកាចមកក្ដិច ឲ្យបងឥតភ័ព្វ
ឲ្យអូនបានគេ និស្ស័យមកភ្ជាប់ ចោលបងធុញថប់
ក្នុងលោកធំធេង។
9-ស្ដាយ!ស្ដាយ!ស្ដាយ!ស្ដាយ! ស្ដាយមិនបកស្រាយ ទាន់ពេលជាក់ស្ដែង
ខឹង!ខឹង!ខឹង!ខឹង ខឹងនឹងខ្លួនឯង ម្ដេចមិនថ្លាថ្លែង
ឲ្យអស់សេចក្ដី។ (នៅ​មាន​ត)

ចំណាត់ក្រុម ៖អក្សរសាស្ត្រ
  1. ខែ តុលា 14, 2009 ម៉ោង 1:29 ល្ងាច | #1

    ដល់ដំណាក់កាលនេះទៅហើយ! គ្មានអ្វី​ក្រៅពីជូនពរគេឲ្យមានសុភមង្គលនោះទេ

  2. Mach Morn
    ខែ តុលា 14, 2009 ម៉ោង 2:27 ល្ងាច | #2

    សួស្តី និមុល!
    ខានជួបគ្នាយូរ តែដល់ពេលជួប ស្រាប់តែអង្គុយកើតទុកឯណាឯណីទៅវិញ។ នេះអង្គុយយូរប៉ណ្ណាហើយ មើលទៅ​ស្តាយនេះ គឺមហាសែនស្តាយហើយ នេះប្រហែលជាបានធ្វើអ្វីខុសធ្ងន់ធ្ងររហូតគេទ្រាំលែងបាន ហើយចាកចេញ​ទៅ ទើបអង្គុយនឹកស្តាយ មែនទេ ប្អូនប្រុស ? ចាត់ទុកជាបទពិសោធន៍សម្រាប់ជីវិតទៅ ហើយលើកក្រោយៗ មុននឹងធ្វើអ្វីគួគិតពីអារម្មណ៍របស់គេផង ;-)

  3. ខែ តុលា 14, 2009 ម៉ោង 4:02 ល្ងាច | #3

    ខ្ញុំ​តែង​មិន​ទាន់​ចប់​ទេ​បង​ម៉ន មិន​ដូច​បង​គិត​នោះ​ទេ។ :-)

  4. Mach Morn
    ខែ តុលា 15, 2009 ម៉ោង 7:16 ព្រឹក | #4

    ស្នាដែល្អ ខំប្រឹងប្រែងតទៅទៀត :-) បងគាំទ្រ

  5. ខែ តុលា 15, 2009 ម៉ោង 9:23 ព្រឹក | #5

    ១. ឱនិមលអ៊ើយ! កុំនៅកន្តើយ
    ​​​​ ទៅផឹកស៊ីវិញ កុំបីគិតទៀត
    ព្រោះមិនចំណេញ ទៅផឹកស៊ីវិញ
    ទើបមានតម្លៃ ។
    ២. មនុស្សស្រីគ្មានចិត្ត កុំបង់គំនិត
    ឲ្យខាតការធំ ABCមានស្រាប់
    មលកុំបង្អង់ សាច់ក្លែមក្នុងវង់
    រង់ចាំមលហើយ ។
    ​ To be continue…:D

  6. Mach Morn
    ខែ តុលា 15, 2009 ម៉ោង 10:57 ព្រឹក | #7

    អីយ៉ា ពូកែគ្រាន់បើ :-)

  7. ខែ តុលា 18, 2009 ម៉ោង 5:26 ល្ងាច | #8

    ងាប់! ម៉េច​ក៏​ត្រូវ​ស្ដាយ? លើក​ក្រោយ​បើ​ត្រូវ​ការ​consultant អី​ប្រាប់​ខ្ញុំ​ម៉ោ…

  8. ខែ តុលា 19, 2009 ម៉ោង 7:54 ព្រឹក | #9

    មកពីស្នីន​ ឡាវល់ពេកអត់បាន អ័បឌែតិ៍សោះ! អេននីវ៉េ សាយសប្បុកទេ រដ្ឋ?? :-D

  9. ខែ តុលា 19, 2009 ម៉ោង 10:45 ព្រឹក | #11

    រដ្ឋ​ឯង​ចង់​ធ្វើ​ទី​ប្រឹក្សា​ផង? ក្រែង​ធ្លាប់​មាន​រឿង​ដែរ​តើ​ហី?

    • រដ្ឋ
      ខែ តុលា 19, 2009 ម៉ោង 11:04 ព្រឹក | #12

      ហ្នឹង​ហើយ​គេ​ត្រូវ​ការexperience អ្ហី? ខ្ញុំ​ធ្លាប់​ធ្វើ​ទីប្រឹក្សា​តាំង​ពី​មិន​ទាន់​មាន​រឿង​ម៉េះ ទោះ​មាន​រឿង​ក៏​វា​ជោគជ័យ​ហើយ​ដែរ :D

  10. ខែ តុលា 23, 2009 ម៉ោង 1:39 ល្ងាច | #13

    សួស្ដី និមល ខ្ញុំសប្បាយចិត្ត្ណណស់ដែលនិមលជួយបញ្ចេញមតិមកដល់ខ្ញុំ។ ការពិតទៅគឺខ្ញុំចង់អោយទាំងអស់
    ជួយវាយតំលៃជាមុនសិន។ ហើយចំពោះសមាគមន៍គណិតវិទ្យានៅកម្ពុជាគឺខ្ញុំពុំស្គាល់ទេ ប៉ុន្ដែខ្ញុំនឹងព្យាយាមរក
    ដើម្បីអោយគេជួយសំរេច។ ម្យ៉ាងទៀតខ្ញុំពុំមានពេលគ្រប់គ្រាន់នឹងធ្វើដំនើរទៅទីនោះដែរព្រោះខ្ញុំនៅស្រុកគេ
    នៅឡើយ។ ជូនពរសូមអោយនិមលសុខសប្បាយណា!!!!!!

  11. ខែ តុលា 31, 2009 ម៉ោង 10:43 ព្រឹក | #14

    យូរម៉េះ??

  12. ខែ វិច្ឆិកា 27, 2009 ម៉ោង 2:21 ល្ងាច | #15

    Pov oeuy bong ott sday!

  1. គ្មានទាន់មាន ការតាមដានត្រលប់។