ទំព័រដើម > មិនមានប្រភេទ > Fontstruct Fontshop កម្មវិធី​ងាយៗ​សម្រាប់​ធ្វើ​ពុម្ព​អក្សរ​

Fontstruct Fontshop កម្មវិធី​ងាយៗ​សម្រាប់​ធ្វើ​ពុម្ព​អក្សរ​

តើ​អ្នក​ទាំង​អស់​គ្នា​ចង់​ក្លាយ​ជា​អ្នក​រចនា​ពុម្ព​អក្សរ​ទេ? ចង់​ចេញ​ម៉ូដ​ដោយ​ខ្លួន​ឯង​ទេ? នេះ​ជា​កម្ម​វិធី​សម្រាប់​ធ្វើ​ពុម្ព​អក្សរ​ដែល​ជួយ​ឲ្យ​លោក​អ្នក​អាចរចនា​ពុម្ព​អក្សរ​ដោយ​ខ្លួន​ឯង​បាន គឺ​កម្ម​វិធី Fontstruct Fontshop របស់​ក្រុម​ហ៊ុន​ Fontshop ។ លោក​អ្នក​គ្រាន់​តែ​យក​នូវ​បំណែក​ដុំ​ឥដ្ឋ (bricks) ដែល​មាន​ស្រាប់​មក​តម្រៀប​ទៅ​តាម​រូប​រាង​ដែល​លោក​អ្នក​ចង់​បាន​ នោះ​ជា​ការ​ស្រេច។ ចូល​ទៅ​ http://fontstruct.fontshop.com/

Screenshot of Fontstruct

Screenshot of Fontstruct

កម្មវិធី​នេះ​អាច​ឲ្យ​អ្នក​រចនា ធ្វើ​ពុម្ព​អក្សរ​បាន​ច្រើន​ភាសា តែ​គួរ​ឲ្យ​ស្ដាយ​ក្រៃ​ណា​នឹង​ស្ដាយ មិន​ទាន់​មាន​បញ្ចូល​ខ្មែរ​យូនីកូដ​នៅ​ឡើយ​ទេ បើ​ភាសា​ផ្សេងៗ ដូច​ជា ទេវនាគរី ហេព្រូ ថៃ មាន​រួច​ហើយ។ ខ្ញុំ​សង្ឃឹម​ថា ថ្ងៃ​ណា​មួយ​ឆាប់ៗ​នេះ ខាង​ក្រុម​ខ្មែរ​យូនីកូដ ដែល​មាន Khmer OS និង Pan Localisation នឹង​ទាក់​ទង​ទៅ​វេបសាយត៍​នេះ ដើម្បី​ដាក់​បញ្ចូល​ខ្មែរ​យូនីកូដ ដើម្បី​ឲ្យ​កូន​ខ្មែរ​អាច​សាក​ល្បង​ចេញ​ពុម្ព​អក្សរ​ថ្មីៗ ជាយូនីកូដ​បាន។

កម្មវិធី​នេះ មាន​ចំណុច​ខ្សោយ​ត្រង់​ថា វា​ដើរ​លើ​អ៊ិនធ័រណិត (internet-based application)។ ចង់​ប្រើ​ ទាល់​តែ​ចំណាយ​លុយ​ថ្លៃ​អ៊ិនធ័រណិត។

បន្ទាប់​ពី​លោក​អ្នក​បង្កើត​ពុម្ព​អក្សរ​នោះ​រួច​ហើយ លោក​អ្នក​អាចចែក​ចាយ​ និង ឲ្យ​គេ​ដោនឡូដ។ លោក​អ្នក​ក៏​អាច​ក្លូន (clone) ពុម្ព​អក្សរ​របស់​អ្នក​ដទៃ​បាន​ដែរ បើ​គេ​អនុញ្ញាត។

ខាង​ក្រោម​នេះ ជា​ពុម្ព​អក្សរ​ដែល​ខ្ញុំ​បាន​ធ្វើ តែ​វា​ឈរ​លើ​តួ​អក្សរ​ឡាតាំង​ទេ ព្រោះ​មិន​ទាន់​មាន​ខ្មែរ​យូនីកូដ។ បើ​ចង់​ឲ្យពុម្ព​អក្សរ​ទាំង​នេះ ពេញ​លក្ខណៈ លុះ​ត្រា​តែ​ប្រើ​ផ្សំ​ជាមួយ​កម្មវិធី Font Creator Program ទៀត។

My fontstruct

My fontstruct «ម» លើ ទីតាំង M

ខ្ញុំ​សាក​ល្បង​ធ្វើ​បាន​៣៣ព្យញ្ជនៈ និង ស្រៈ​មួយ​ចំនួន​ទៀត ទាញ​យក​ទុក​មើល​លេង​នៅ ទីនេះ

ចំណាត់ក្រុម ៖មិនមានប្រភេទ ប្លាក៖,
  1. ខែ វិច្ឆិកា 24, 2008 ម៉ោង 7:22 ល្ងាច | #1

    ចុម! អាឡូវ​ជា​អ្នក​ធ្វើ​ពុម្ពអក្សរ​ផង? អត់ធម្មតា! :D

    អរគុណ​បាទ, បើទំនេរ ចាំ​រៀន​ធ្វើ​

  2. ខែ វិច្ឆិកា 24, 2008 ម៉ោង 7:46 ល្ងាច | #2

    ស្អាត​ម្យ៉ាង​ដែរ! មិន​ណយ​ទេ​ល្បង​ឯង… កិកិ

  3. អគ្គលីបុត្រ
    ខែ វិច្ឆិកា 25, 2008 ម៉ោង 8:40 ព្រឹក | #3

    ខ្ញុំនឹង​បង្កើត​ ហ្វុង​ផ្ទាល់​ខ្លួន​មួយ​ដែរ ដាក់​ឈ្មោះថា Jumkike!

  4. ខែ វិច្ឆិកា 25, 2008 ម៉ោង 11:40 ព្រឹក | #4

    cool! :) thx for sharing

  5. ខែ ធ្នូ 12, 2008 ម៉ោង 4:58 ល្ងាច | #5

    ហើយចុះ អក្សរបងឯង ទាញយកទៅប្រើ មិនដឹងជើងនៅណានៅណី ឬគ្រាន់តែសាកទេ? ដល់កហើយ ស្មានថា បានម៉ូតថ្មីមួយទៀតហើយ! ស្អាតផង ម៉េចក៏មិនធ្វើឲ្យចប់?

  6. ខែ ធ្នូ 13, 2008 ម៉ោង 9:09 ព្រឹក | #6

    KhmerIT : ប្រាប់​ហើយ​តើ​ ថា​ធ្វើ​បាន​តែ​៣៣​តួ​អក្សរ​និង​ស្រៈ​មួយ​ពីរ និង​ទុក​មើល​លេង។ ចាំ​ខ្ញុំ​មាន​ពេល ចាំ​ខ្ញុំ​ធ្វើ​បង្ហើយ។

  7. ខែ ធ្នូ 16, 2008 ម៉ោង 4:48 ល្ងាច | #7

    It is very helpful. thanks for sharing. Keep posting more interesting post i come here very often.

  8. ខែ ធ្នូ 25, 2008 ម៉ោង 10:54 ព្រឹក | #8

    Merry Christmas and All the Best for the year ahead! :)

  9. Ah MeI
    ខែ កុម្ភៈ 23, 2009 ម៉ោង 5:59 ល្ងាច | #9

    nice to see u guy here !

  10. ខែ តុលា 5, 2009 ម៉ោង 7:59 ល្ងាច | #10

    លឺថាគេប្រលងពុម្ព អក្សរផង នៅខែតុលានេះ ប៉ុន្តែគួរឲ្យស្តាយ
    ខ្ញុំចូលរៀនវិញហើយ

  1. គ្មានទាន់មាន ការតាមដានត្រលប់។