Fontstruct Fontshop កម្មវិធីងាយៗសម្រាប់ធ្វើពុម្ពអក្សរ
តើអ្នកទាំងអស់គ្នាចង់ក្លាយជាអ្នករចនាពុម្ពអក្សរទេ? ចង់ចេញម៉ូដដោយខ្លួនឯងទេ? នេះជាកម្មវិធីសម្រាប់ធ្វើពុម្ពអក្សរដែលជួយឲ្យលោកអ្នកអាចរចនាពុម្ពអក្សរដោយខ្លួនឯងបាន គឺកម្មវិធី Fontstruct Fontshop របស់ក្រុមហ៊ុន Fontshop ។ លោកអ្នកគ្រាន់តែយកនូវបំណែកដុំឥដ្ឋ (bricks) ដែលមានស្រាប់មកតម្រៀបទៅតាមរូបរាងដែលលោកអ្នកចង់បាន នោះជាការស្រេច។ ចូលទៅ http://fontstruct.fontshop.com/
កម្មវិធីនេះអាចឲ្យអ្នករចនា ធ្វើពុម្ពអក្សរបានច្រើនភាសា តែគួរឲ្យស្ដាយក្រៃណានឹងស្ដាយ មិនទាន់មានបញ្ចូលខ្មែរយូនីកូដនៅឡើយទេ បើភាសាផ្សេងៗ ដូចជា ទេវនាគរី ហេព្រូ ថៃ មានរួចហើយ។ ខ្ញុំសង្ឃឹមថា ថ្ងៃណាមួយឆាប់ៗនេះ ខាងក្រុមខ្មែរយូនីកូដ ដែលមាន Khmer OS និង Pan Localisation នឹងទាក់ទងទៅវេបសាយត៍នេះ ដើម្បីដាក់បញ្ចូលខ្មែរយូនីកូដ ដើម្បីឲ្យកូនខ្មែរអាចសាកល្បងចេញពុម្ពអក្សរថ្មីៗ ជាយូនីកូដបាន។
កម្មវិធីនេះ មានចំណុចខ្សោយត្រង់ថា វាដើរលើអ៊ិនធ័រណិត (internet-based application)។ ចង់ប្រើ ទាល់តែចំណាយលុយថ្លៃអ៊ិនធ័រណិត។
បន្ទាប់ពីលោកអ្នកបង្កើតពុម្ពអក្សរនោះរួចហើយ លោកអ្នកអាចចែកចាយ និង ឲ្យគេដោនឡូដ។ លោកអ្នកក៏អាចក្លូន (clone) ពុម្ពអក្សររបស់អ្នកដទៃបានដែរ បើគេអនុញ្ញាត។
ខាងក្រោមនេះ ជាពុម្ពអក្សរដែលខ្ញុំបានធ្វើ តែវាឈរលើតួអក្សរឡាតាំងទេ ព្រោះមិនទាន់មានខ្មែរយូនីកូដ។ បើចង់ឲ្យពុម្ពអក្សរទាំងនេះ ពេញលក្ខណៈ លុះត្រាតែប្រើផ្សំជាមួយកម្មវិធី Font Creator Program ទៀត។
ខ្ញុំសាកល្បងធ្វើបាន៣៣ព្យញ្ជនៈ និង ស្រៈមួយចំនួនទៀត ទាញយកទុកមើលលេងនៅ ទីនេះ។






វិចារថ្មីៗ