សេចក្ដីជូនដំណឹង ៖ សិក្ខាសាលាស្ដីពី ការបង្កើតសង្គមដែលអានសៀវភៅ
សហព័ន្ធអភិវឌ្ឍន៍សៀវភៅនៅកម្ពុជា «សអសក» និងបណ្ណាល័យអន្ដរជាតិស៊ុយអែតមានកិត្តិយសសូមជម្រាបជូនដំណឹងដល់សិស្ស និស្សិត សាស្ត្រាចារ្យ មន្ត្រីរាជការ សាធារណជន អ្នកនិពន្ធ អ្នកគំនូរ បណ្ណារក្ស អ្នកធ្វើការតាមគ្រឹស្ថានបោះពុម្ពផ្សាយ ឲ្យបានជ្រាបថា នៅថ្ងៃទី៣ និងទី៤ ខែវិច្ឆិកា ឆ្នាំ២០០៨ វេលាម៉ោង ៩ ព្រឹក សហព័ន្ធអភិវឌ្ឃន៍សៀវភៅនៅកម្ពុជា និង បណ្ណាល័យអន្ថរជាតិស៊ុយអែតនឹងដំណើរការសិក្ខាសាលាមួយក្រោមប្រធានបទ «ការបង្កើតសង្គមដែលអានសៀវភៅ» ដែលមានការអញ្ជើញចូលរួមដោយវាគ្មិនចំនួន៧នាក់ជាជនជាតិកម្ពុជា និង វាគ្មិនចំនួន៩នាក់ ជាជនជាតិស៊ុយអែតដែលជាអ្នកនិពន្ធ អ្នករៀបរៀង បណ្ណារក្ស អ្នកគំនូរ នាយកគ្រឹះស្ថានបោះពុម្ពផ្សាយសៀវភៅសម្រាប់កុមារ។
ទីកន្លែងប្រារព្ធសិក្ខាសាលា ៖ សាលប្រជុំពុទ្ធសាសនបណ្ឌិត
ប្រសិនបើលោក លោកស្រី នាងកញ្ញាមានចំណាប់អារម្មណ៍ចង់ចូលរួម សូមអញ្ជើញមកចុះឈ្មោះនៅទីស្នាក់ការ សហព័ន្ធអភិវឌ្ឍន៍សៀវភៅនៅកម្ពុជាអាគារលេខ ១៤៨ មហាវិថីព្រះនរោត្ដម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ឬ ទំនាក់ទំនងតាមរយៈ ទូរស័ព្ទលេខ៖ 092292836, 092414709, 012423885, 012976607, 016 469 006, 011 302038
បញ្ជាក់៖ -ទីកន្លែងមានកំណត់ – ផ្ដល់អាទិភាពដល់អ្នកចុះឈ្មោះមុន
ទាញយកកម្មវិធីលម្អិតនៅ ទីនេះ




eh, really interesting… so sad i can’t join it cuz will be working!!
sigh…
បងធ្លាប់ជាសមាជិកសកម្មម្នាក់ដែរកាលមុន ព្រោះកាលនោះ បងធ្លាប់ចូលរួមបង្កើតលក្ខន្តិករបស់សហព័ន្ធនេះដែរ។ សង្ឃឹមថា សហព៍ន្ធនឹងមានសមាជិកកាន់តែច្រើន។
សួស្ដី! បងសន្ដិភាព។ រីករាយណាស់ដែលបងមកលេងប្លក់របស់ប្អូន។ ចំពោះបញ្ហានេះខ្ញុំក៏ដឹងដែរតាមរយៈអ្នកគ្រូប៉ាល់ វណ្ណារីរក្សដែលគាត់បាននិយាយប្រាប់។ ខ្ញុំក៏ជាសមាជិកសកម្មនៅទីនោះដែរ។
នៅឆ្ងាយពីស្រុក មានតែមើលប្លុកទេ ទើបupdateព័តមានថ្មីៗបានខ្លះ។ សំណាងល្អ មានប្អូនៗបងើ្កតប្លុកច្រើន ទើបពួកបងនៅឆ្ងាយបានដឹងរឿងក្នុងស្រុក។ រីករាយដែលបានស្គាល់ប្អូន។
សួស្តីនិមល តើប្អូនមានអ៊ីម៉េលរបស់អ្នកគ្រប់គ្រង សហព័ន្ធនេះដែរឬ ទេ?
អរគុណ!
bookfederation@online.com.kh
ពិតជាគួរអោយចាប់អារម្មណ៍មែន ខ្ញុំពិតជាចង់ចូលរួមណាស់ប៉ុន្តែខ្ញុំនៅ
ឆ្ងាយពេកទៅមិនដល់ សូមចូលរួមជំនួសខ្ញុំផងណា!!!!!!!!!!!!!