បណ្ណសារ

បណ្ណសារ សំរាប់ ខែ តុលា, 2008

ពុម្ព​អក្សរ​វឌ្ឍនា​ផ្កា​ភ្ញី ជា​ឡាតាំង រចនាបថ​ខ្មែរ ចេញ​ផ្សាយ​ហើយ Vathana Phka Phgny Latin Releases

ខែ តុលា 22, 2008 nimol 22 វិចារ

ឥឡូវ​នេះ ពុម្ព​អក្សរ​វឌ្ឍនា​ផ្កាភ្ញី ជា​ឡាតាំង រចនាបថ​ខ្មែរ ចេញ​ផ្សាយ​ជា​សាធារណៈ​ហើយ។ លោក​អ្នក​អាច​ដោន​ឡូដ​យក​ទៅ​ប្រើ​ប្រាស់​ដោយ​សេរី តែ​ហាម​យក​ទៅ​កែប្រែ​ប្ដូរ​ឈ្មោះ។ ចំពោះ​ពុម្ព​ជា​ភាសា​ខ្មែរ​មិន​ទាន់​ចេញ​ផ្សាយ​ទេ។

វឌ្ឍនា

វឌ្ឍនា ផ្កា ភ្ញី ជា អក្សរ ឡាតាំង

This font is created by Mr. Houn Hien Vathana for free and public use purpose. You can use it for free for non- and commercial use. However, you are not allowed to edit or rename this font. Please kindly value his endeavor.
This font is designed and inspired from thousands of khmer delicate artworks and sculptures, and is particularly decorated to celebrate the listing of Prasat Preah Vihear as the World Heritage.

Enjoy downloading by clicking here.

ចំណាត់ក្រុម ៖មិនមានប្រភេទ

សេចក្ដី​ជូន​ដំណឹង ៖ សិក្ខា​សាលាស្ដីពី ការ​បង្កើត​សង្គម​ដែល​អាន​សៀវភៅ

ខែ តុលា 22, 2008 nimol 7 វិចារ

សហព័ន្ធ​អភិវឌ្ឍន៍​សៀវភៅ​នៅ​កម្ពុជា «សអសក» និង​បណ្ណាល័យ​អន្ដរជាតិ​ស៊ុយអែត​មាន​កិត្តិយស​សូម​ជម្រាប​ជូន​ដំណឹង​ដល់​សិស្ស និស្សិត សាស្ត្រាចារ្យ មន្ត្រីរាជការ សាធារណជន អ្នកនិពន្ធ អ្នកគំនូរ បណ្ណារក្ស អ្នក​ធ្វើការ​តាម​គ្រឹស្ថាន​បោះពុម្ព​ផ្សាយ ឲ្យ​បាន​ជ្រាប​ថា នៅ​ថ្ងៃ​ទី៣ និងទី៤ ខែ​វិច្ឆិកា ឆ្នាំ​២០០៨ វេលាម៉ោង ៩ ព្រឹក សហព័ន្ធ​អភិវឌ្ឃន៍​សៀវភៅ​នៅ​កម្ពុជា និង បណ្ណាល័យ​អន្ថរជាតិ​ស៊ុយអែត​នឹង​ដំណើរការ​សិក្ខា​សាលា​មួយ​ក្រោម​ប្រធានបទ «ការ​បង្កើត​សង្គម​ដែល​អាន​សៀវភៅ» ដែល​មាន​ការ​អញ្ជើញ​ចូលរួមដោយវាគ្មិន​ចំនួន៧នាក់​ជា​ជនជាតិ​កម្ពុជា និង វាគ្មិន​ចំនួន​៩​នាក់ ជា​ជនជាតិ​ស៊ុយអែត​ដែល​ជា​អ្នក​និពន្ធ អ្នក​រៀបរៀង បណ្ណារក្ស អ្នកគំនូរ នាយក​គ្រឹះស្ថាន​បោះពុម្ព​ផ្សាយ​សៀវភៅ​សម្រាប់​កុមារ។

ទី​កន្លែង​ប្រារព្ធ​សិក្ខា​សាលា ៖ សាល​ប្រជុំ​ពុទ្ធសាសន​បណ្ឌិត

ប្រសិន​បើ​លោក លោកស្រី នាង​កញ្ញា​មាន​ចំណាប់​អារម្មណ៍​ចង់​ចូលរួម សូម​អញ្ជើញ​មក​ចុះ​ឈ្មោះ​នៅ​ទីស្នាក់ការ សហព័ន្ធ​អភិវឌ្ឍន៍​សៀវភៅ​នៅ​កម្ពុជា​អាគារ​លេខ ១៤៨ មហាវិថី​ព្រះ​នរោត្ដម សង្កាត់​ទន្លេ​បាសាក់ ខណ្ឌ​ចំការមន រាជ​ធានី​ភ្នំពេញ ឬ ទំនាក់​ទំនង​តាម​រយៈ ទូរស័ព្ទ​លេខ៖ 092​292​836,​ 092​414​709, 012​423​885, 012​976​607, 016 469 006, 011 302038

បញ្ជាក់៖ -ទីកន្លែង​មាន​កំណត់ – ផ្ដល់​អាទិភាព​ដល់​អ្នក​ចុះ​ឈ្មោះ​មុន

ទាញ​យក​កម្មវិធី​លម្អិត​នៅ ​ទីនេះ

ចំណាត់ក្រុម ៖មិនមានប្រភេទ

ជំនឿ និង ប្រវត្តិផ្លែនារីផល

ក្នុងប្រកាសមុនខ្ញុំបានបង្ហាញពីរូបភាពផ្លែនារីផលម្ដងរួចមកហើយ តែ​មិន​បាន​បង្ហាញ​ពី​ប្រវត្តិ​របស់​ផ្លែ​នេះឲ្យ​ពិត​ប្រាកដ​ទេ​ព្រោះ​គ្មាន​ឯកសារ​គ្រប់គ្រាន់។ ស្រាប់តែថ្មីៗនេះ ខ្ញុំ​បាន​អាន​អត្ថបទ​មួយ​ក្នុង​ទស្សនាវដ្ដី «អង្គរធំ» លេខ២១៩ ដែលនិយាយពីដើមឈើនេះ។ ខ្ញុំ​សូម​ដកស្រង់​អត្ថបទ​នោះ ដូចតទៅ៖

លក្ខណៈដើមនារីផល

ដើមនារីផលដុះនៅលើភ្នំមួយឈ្មោះថា «តណ្ហាវឌ្ឍនៈ» ស្ថិតនៅក្នុងព្រៃហេមពាន្ត ជា​ដើមឈើ​ដ៏​ធំ​មួយ​ដែល​មាន​ពណ៌​ត្នោត​មាស ស្លឹក​ពណ៌​មាស មាន​រស្មី​ផ្លេកៗ ក្នុងមួយ​ឆ្នាំ​មាន​ផ្កា​តែ​ម្ដង​ប៉ុណ្ណោះ។ លក្ខណៈ​ផ្កា​ស្រដៀង​គ្នា​ទៅ​នឹង​ផ្កា​អ័រគីដេ មួយ​កញ្ចុំ​មាន​ផ្កា​ប្រាំ​និង​ផ្កា​មួយ មាន​រូប​ស្រី​មួយ​បើក​ភ្នែក​គ្រប់​ពេល​វេលា តែមិនអាច​និយាយ​ស្ដីបាន។

ផ្កានារីផលរីកនៅម៉ោង៦ព្រឹក បញ្ចេញគន្ធពិដោរក្រអូបឈ្ងុយឈ្ងប់ ប៉ុន្តែ​ដល់​ម៉ោង​៦ល្ងាច វា​នឹង​ក្ដោប​ទៅ​វិញ។ ក្លិន​របស់​ផ្កា​នេះ ក្រអូប​សាយ​ភាយ​បាន​ឆ្ងាយ​ណាស់ លុះ​ដល់​ថ្ងៃទី៧ ជាថ្ងៃ​ដែលផ្កា​រីកពេញ​ទំហឹង ស្រី​ស្អាត​នៅ​ក្នុង​ផ្កា​នីមួយៗ នឹង​ជ្រុះ​ដែល​នៅ​ពេល​នោះ ពួកឥសីពិទ្យាធរ ជ្រួលជ្រើម​ដណ្ដើម​គ្នា​បេះ​ផ្កា​នារីផល រហូត​ដល់​សម្លាប់​គ្នាក៏មាន។ ផ្កាផ្លែនារីផល មាន​ជីវិត​រស់ពី៤ ទៅ ៥ខែ (ស្មើនឹង៧ថ្ងៃនៅឋានសួគ៌) បន្ទាប់​មក​នឹង​ស្វិត​ក្រៀម​ដូច​បុប្ផា​ទូទៅ។

ដើមកំណើតផ្លែនារីផល

ផ្លែនារីផលមានដើមកំណើត ចាប់ពីមានការបំពេញទានបារមី របស់ព្រះវេស្សន្ដរ ដោយ​មាន ព្រះនាងមេទ្រី ជាលី គ្រឹស្នា តាមមកបម្រើ។ ដោយ​ហេតុ​តែ​នាង​មេទ្រី​មាន​សម្រស់​ស្អាត ធ្វើ​ឲ្យ​ព្រះឥន្ទ្រ​ខ្លាច​ក្រែង​ពួក​ព្រាហ្មណ៍ ឥសី​ព្រៃភ្នំ មកឆាឆៅ​បំពាន​ព្រះនាង ទើប​ព្រះអង្គ​និមិត្ត​ឲ្យ​មាន​ដើម​នារីផល​១៦ដើម ឡោមព័ទ្ធ​ជុំវិញ​បរិវេណ​ឆ្ងាយ​ពី​អាស្រម​របស់​ព្រះវេស្សន្ដរ និង​ធ្វើ​ឲ្យ​ដើម​នេះ​បញ្ចេញ​ក្លិន​ក្រអូប​ទៅ​បញ្ឆោត​ឲ្យ​ឥសី​និង​អ្នក​ហាត់​មន្ដវិជ្ជាការ​ទាំងអស់ ឈ្លក់​វង្វេង​នឹង​ក្លិន​នេះ មិន​មក​បៀតបៀន​ព្រះនាង​មទ្រី។

នាងនារីផល គឺជាទេពធីតាដែលអស់បុណ្យនៅឋានសួគ៌ និង​ត្រូវ​បាន​បញ្ជូន​ចុះ​មក​លាង​បាប​កម្ម​របស់​ខ្លួន ទើប​ធ្វើ​ឲ្យ​ភាព​ស្រស់​ស្អាត​នៃ​ផ្លែ​នីមួយៗ​មិន​ដូច​គ្នា ពោល​គឺ​អាស្រ័យ​ទៅ​លើ​ផល​បុណ្យ​របស់​ទេព​អប្សរ​នីមួយៗ​ផង​ដែរ។

គេ​ជឿ​ថា ប្រសិន​បើ​អ្នក​ហាត់​មន្តវិជ្ជាការ ឬ ឥសី​រូប​ណាបាន​ស្ទាប​អង្អែល​នាង​នារីផល នោះ​នឹង​ដាច់​សីល​បាត់​បង់​ឫទ្ធី​អំណាច។

អវសាននៃផ្លែនារីផល

ដោយសារមនុស្សធម្មតាមិនអាចចូលទៅក្នុងព្រៃហេមពាន្ដបាន ទើប​គ្មាន​នរណា​ម្នាក់​អាច​ដឹង​ថា ក្រោយ​ពី​ព្រះវេស្សន្ដរ​យាង​ចូល​ព្រះនគរ​វិញ ផ្លែ​នារីផល​នោះ​នៅ​មាន​ទៀត​ឬ​យ៉ាងណា។ ប៉ុន្ដែ​បើ​តាម​រឿង​និទាន​ឥណ្ឌា បានតំណាលថា មាន​ឥសី​មួយ​អង្គ ទៅ​ឆក់​ដណ្ដើម​យក​នាង​នារី​ផល​ម្នាក់ ឈ្មោះថា «នរសី» មក​ធ្វើ​ជា​ភរិយា ប៉ុន្ដែក្រោយមក នាង​នរសី​មាន​សហាយ​ស្មន់ តា​ឥសី​ខឹង​ខ្លាំង​ណាស់ បានដាក់​បណ្ដាសា​នាង​នរសី និង​ផ្លែ​នារីផល​គ្រប់​ដើម ឲ្យ​ក្លាយ​ទៅ​ជា​ថ្ម ធ្វើ​ឲ្យ​ផ្លែ​នារីផល មិន​អាច​ចេញ​ផ្កា​ផ្លែ ក្នុង​ព្រៃ​ហេមពាន្ត​បាន​ទៀត​ឡើយ៕

អាន​ប្រកាស​មុន

ចំណាត់ក្រុម ៖មិនមានប្រភេទ ប្លាក៖