អប់រំទូន្មានចិត្ត
ការគិតអាចប្រៀបបាន ទៅនឹងគ្រាប់ពូជ ដែលគ្រាប់នីមួយៗ បង្កើតបានជាផ្លែផ្ការបស់ខ្លួនផ្សេងៗគ្នា។ យើងអាចនិយាយបានថា ការគិតអាចជាការកសាង ឬ ជាការបំផ្លិចបំផ្លាញ ជាក្ដីស្រលាញ់ ឬ ជាការស្អប់ខ្ពើម ជាការធុញថប់ ឬ ជាក្ដីរីករាយ។
អ្នកគឺជាអ្វីដែលអ្នកគិត
នេះ ជាប្រយោគដ៏សាមញ្ញនិងត្រឹមត្រូវបំផុត។ រាល់សម្ដីដែលអ្នកនិយាយ សកម្មភាពដែលអ្នកប្រព្រឹត្ត និង អារម្មណ៍ដែលកើតមានចំពោះអ្នក សុទ្ធតែមានប្រភពពីក្នុងចិត្ត។ ថាមពលនៃចិត្តរបស់មនុស្សគឺការគិត។
នៅ ពេលដែលយើងយល់ និង អាចប្រើប្រាស់ថាមពលនៃចិត្តបាន យើងនឹងអាចគ្រប់គ្រងលើជីវិតរបស់យើងបានដោយបង្កើតជា «ផ្លែផ្កា» ដែលផ្ដល់ឲ្យយើងនូវសុភមង្គលនិងភាពរីករាយនៅក្នុងជីវិត។
លោកអ្នកអាចចូលរួមវគ្គសិក្សាស្ដីពីការគ្រប់គ្រងការគិតនេះ នៅ Brahma Kumaris World Spiritural University (Cambodia) ដែលមានអាសយដ្ឋានស្ថិតនៅផ្ទះលេខ 31A ផ្លូវលេខ 288 សង្កាត់បឹងកេងកង1 ខណ្ឌចំការមន ភ្នំពេញ។ ទាក់ទងតាមទូរស័ព្ទលេខ 012 258 984, 011 751 395, 023 990 295។ អ៊ីម៉ែល bkcambodia@yahoo.com វ៉ិបសាយត៍ www.bkwsu.com
វគ្គ សិក្សានេះនឹងផ្ដោតទៅលើ ការស្គាល់អំពីចិត្តខ្លួនឯង ការគ្រប់គ្រងលើបទពិសោធន៍ជីវិត ការរៀនផ្ដល់តម្លៃចំពោះខ្លួនឯងបែបវិជ្ជមាន ការបង្កើតតថភាពផ្ទាល់ខ្លួន និង ការរស់នៅប្រចាំថ្ងៃជាមួយនឹងបទពិសោធន៍វិជ្ជមាន។ វគ្គសិក្សានេះត្រូវបានបង្រៀនជូនដោយឥតគិតថ្លៃ។
ទូន្មានចិត្ត
ចិត្តអើយកុំផុងមាតុគ្រាម
សូមចិត្តនៅស្ងៀម កុំកម្រើក
ព្រោះផលបានមកមិនស្រាលស្ងើក
ទោសនៃចិត្តចើកធ្ងន់មហិមា ។
ចិត្តធ្លាប់រងទុក្ខរងក្ដីព្រួយ
ម្ដេចឡើយរញ្ជួយនឹងពាលា
បើជួបទុក្ខទៀតអស់ស្មារលា
ស្គាល់សោកកំព្រាមួយជីវិត ។
កំហុសស្នេហាកែមិនបាន
អំពើប៉ុន្មានបិទមិនជិត
ប្រសិនបើផលខ្មៅងងឹត
មុខជាជីវិតឆ្ងាយមង្គល ។
សូមចិត្តកុសលស្ថិតចូលមក
កែខែលៃលកជួយពន្យល់
ដឹកដៃណែនាំចិត្តងប់ងល់
ឲ្យឈប់វិលវល់នឹងកាមភព ។
លាហើយស្នេហាធ្លាប់ឲ្យខ្វល់
ឲ្យទុក្ខអំពល់ព្រួយសព្វគ្រប់
ជីវិតងងឹតដូចពេលយប់
សូមចិត្តជ្រកម្លប់ព្រះធម៌ថ្លៃ ។
ព្រះធម៌នាំសុខនាំបញ្ញា
ឲ្យចិត្តភ្លឺថ្លាកាត់អាល័យ
ឲ្យលែងប៉ែលប៉ោលលានិស្ស័យ
លាកម្មលោកិយវដ្ដសង្សារ ។
យឹម កិច្ចសែ ព្រៃវែង 31-08-69




nice!
good advise, can be!
Visit my blog to Listen MP3 Vol Pchum Ben
Hi! I like this poem. Thanks for posting it!