ទំព័រដើម > ចម្រៀង > ចិត្ត​ក្រពើ

ចិត្ត​ក្រពើ

«ចិត្ត​ក្រពើ» សំដៅ​លើ​ចិត្ត​របស់​មនុស្ស​ដែល​រមិលគុណ​គេ បាន​ទទួល​គុណ​គេ​ហើយ បែរ​ជា​បំភ្លេច​គុណ​គេ​ទៅ​វិញ។ ពេល​មាន​ទុក្ខ​ព្រួយ​អាសន្ន​អន្ធ​ក្រ ពឹង​ពាក់​សុំ​ជំនួយ​គេ ដល់​ពេល​ខ្លួន​មាន​បាន បើ​មិន​សង​គុណ​ក៏​ហី​ទៅ​ចុះ តែ​បែរ​ជា​​ធ្វើ​​មិន​ស្គាល់​គេ​ទៅ​វិញ។

ផ្កា​មួយ​ទង​ដែល​ស្រពោន​ក្រៀម​ស្វិត​ហៀប​នឹង​អស់​ជីវិត​ទៅ​ហើយ​ដោយ​ត្រូវ​គេ​បោះ​បង់​ចោល ត្រូវ​បាន​រើស​មក​ស្រោច​ទឹក​ថ្នម​ថែ​រហូត​មាន​ជីវិត​ជីវ៉ា​វិញ ដោយ​អ្នក​ថែ​សួន​ម្នាក់។ ឥឡូវ​ស្រាប់​តែ​ផ្កា​ចង់​វិល​ត្រលប់​ទៅ​រក​មនុស្ស​ដែល​បាន​បោះ​បង់​ខ្លួន​វិញ ដោយ​ទុក​ឲ្យ​អ្នក​ដែល​បាន​សង្គ្រោះ​ខ្លួន​នូវ​ការ​ឈឺ​ចាប់ ចោទ​ថា​មិន​ធ្លាប់​មាន​ការ​ពាក់​ព័ន្ធ​អ្វី​នឹង​គ្នា។

ម្ដេច​ក៏​មាន​ «ចិត្ត​ក្រ​ពើ» យ៉ាងនេះ?

download

- ផ្កាដែលស្វិតក្រៀមស្រពោនជីវិតអូនធ្លាប់ឈឺចាប់
ស្នេហ៍អូនរស់ដូចជាស្លាប់រាយរាប់ប្រាប់បងឲ្យជួយ។
បងស្រោចទឹកថ្នាក់ថ្នមថែផ្កាមិនឲ្យរលួយ
ស្រោចស្រពកើតបានស្នេហ៍មួយផុតទុក្ខព្រួយឲ្យញញឹម។
R- ឥឡូវស្នេហ៍ចាស់ផ្សះផ្សាគ្នាវិញ ចោលបងមនុស្សធ្លាប់ផ្ដល់ក្ដីសង្ឃឹម
ថ្ងៃរះមេឃប្រែជាភ្លៀងរលឹមទឹកភ្នែករឹមៗចោទខ្ញុំបំបែកស្នេហ៍គេ
ចោទបងហួសហេតុបដិសេធថាគ្មានទាក់ទងបងទេ
ស្រីចើកសាវាចិត្តរេមនុស្សល្មើសគុណខុសគេចិត្តក្រពើ។
- ផ្កាដុះចេញពីលាមកក្លិនអាក្រក់សើរើ
មើលងាយថាបងមនុស្សភ្លើអូនបោកបានតាមចិត្ត
គ្រានោះបងឃើញអូនកម្សត់ប្រុសស្នេហ៍ក្បត់គួរអាណិត
ឥឡូវអ្នកត្រូវឈឺចិត្តពិតជាបង មិនមែនអូន។

ទំនុកច្រៀង និង ច្រៀង៖ សម្បត្តិ រដ្ឋា (DJ Oh la la)

  1. ខែ សីហា 22, 2008 ម៉ោង 10:42 ព្រឹក | #1

    មិនសូវ​ពិរោះ​ប៉ុន្មាន​ទេ

  2. ខែ សីហា 22, 2008 ម៉ោង 5:05 ល្ងាច | #2

    តាមពិតទៅ មាន​មនុស្សដូច​នេះ​ច្រើនណាស់។ ប៉ុន្តែ យើង​គ្រាន់តែ​ចាត់​ទុក​ជា​បទពិសោធន៍ចុះ ធ្វើ​ម៉េចជា​ព្រហ្មលិខិត៕

  3. ខែ សីហា 23, 2008 ម៉ោង 1:13 ល្ងាច | #3

    ម្យ៉ាង​ដែរ​ទៅ​បង!!
    ចិត្ត​ក្រពើ​!​!​
    ទុក​ថា​នេះ ជា​បទ​ពិសោធន៍​មួយ​ដ៏​ធំ​ក្នុង​ជីវិត​ចុះ!

  4. ខែ សីហា 26, 2008 ម៉ោង 5:12 ល្ងាច | #4

    ជួយគេចាត់ទុកជាការធ្វើបុណ្យ!
    គេរកអ្នកដទៃទៀត ចាត់ទុកជាបទពិសោធន៏
    ចុះការឈឺចាប់របស់តួអង្គចាត់ទុកជាអ្វីទៅ?
    ជាព្រហ្មលិខិតឬ? អយុត្តិធម៌ណាស់ដែលទំលាក់កំហុសអោយ ព្រហ្មលិខិត

  5. ខែ កញ្ញា 17, 2008 ម៉ោង 11:32 ព្រឹក | #5

    មិនដែលដឹងថា និមល ប្លុកជាភាសាខ្មែរឡូយចឹងសោះ! ហាហា!!​ វាជាការល្អណាស់! អូ!​ ចុះនិមលឯងបានអាបទហ្នឹងពីណាមកដែរ? ឡូយណាស់ហ្ន!

  6. ខែ តុលា 3, 2008 ម៉ោង 12:52 ល្ងាច | #6

    បទនេះសមតែក្រពើច្រៀងមែន។

  1. គ្មានទាន់មាន ការតាមដានត្រលប់។