ក្បត់ថាមិនក្បត់
1- ស្ទើរតែមិនជឿលើភ្នែកខ្លួនឯង
វិញ្ញាណវង្វេងទប់ប្រាណលែងនឹង
គ្រាប់ភ្នែកទាំងគូ ឃើញច្បាស់ព្រលឹង
ឱបគេយ៉ាងតឹង ជិះម៉ូតូថ្មី ។
2- អូនក្បត់ពេលណា បងមិនដឹងខ្លួន
ត្បិត Call រកអូនជារៀងរាល់ថ្ងៃ
អូនតែងប្រាប់ថាចិត្តអូនភក្ដី
ឥឡូវហេតុអ្វីឱបទ្រូងគេផ្សេង?
3- ហេតុអ្វី ហេតុអ្វី បានជាស្រីក្បត់
ម្ដេចនៅតមាត់ប្រកែកគ្មានក្រែង
ធ្វើមិនដឹងខ្លួន ចោទបងវង្វេង
ការពិតអូនឯងនិងគេច្បាស់ណាស់។
4- នេះហើយរូបថត សង្កត់មាត់ស្រី
កុំចេះតែស្ដីឥតក្ដីអាម៉ាស់
សុំចប់ត្រឹមហ្នឹង! ស្រីចិត្តប្ដូរផ្លាស់
ស្រីចិត្តរន្ទះខ្ញុំសុំ bye bye ។
ចំណាត់ក្រុម ៖មិនមានប្រភេទ




យ៉ាងម៉េចហើយបង?បែកមិនបានមកលេងបង
យូរហើយដល់ពេលចូលមកលេងម្តងស្រាប់តែមានរឿងយ៉ាងនេះបង!
ខាត់ចិត្តខ្លះ ទៅ បង!!!!(ស្រីតូចនេះ អត់ដឹងរឿងបងរឺ មិនមែនទេ!)