ទំព័រដើម > មិនមានប្រភេទ > ជួប​ជាមួយ​អ្នកបង្កើត​ពុម្ព​អក្សរ​យូនីកូដ​ខ្មែរ​លោក​ដាញ់ ហុង

ជួប​ជាមួយ​អ្នកបង្កើត​ពុម្ព​អក្សរ​យូនីកូដ​ខ្មែរ​លោក​ដាញ់ ហុង

កាល​ពី​ថ្ងៃ ២៦ កក្កដា និង ថ្ងៃ ១៧ សីហា ឆ្នាំ​២០០៨ នេះ ខ្ញុំ​និង​ប្អូន​ជីដូន​មួយ​ខ្ញុំ​ឈ្មោះ វឌ្ឍនា មាន​កិត្តិយស​ដ៏​អស្ចារ្យ​ដោយ​បាន​ជួប​ជាមួយ​អ្នក​បង្កើត​ពុម្ព​អក្សរ​ខ្មែរ​អូ​អេស​យូនីកូដដ៏​ល្បីល្បាញ គឺ​លោក​ដាញ់ ហុង នៅ Deli Café។

ក្នុង​ការ​ជួប​គ្នា​ទាំង​ពីរ​លើក​នេះ លោក​បង​ដាញ់ ហុង បាន​ជួយ​ណែនាំ​បង្ហាត់​បង្រៀន​ពី​របៀប​ធ្វើ​ពុម្ព​អក្សរ​ខ្មែរ​ ដល់​វឌ្ឍនា លោកបឿន និង ខ្ញុំផងដែរ ដោយ​គ្មាន​លាក់​លៀម​ចំណេះ​បន្តិច​សោះ​ឡើយ។ គាត់​បាន​បង្រៀន​ឲ្យ​ចេះ​ប្រើ​ឧបករណ៍​ទាំង​អស់​ក្នុង​កម្មវិធី​ Font Creator និង Microsoft VOLT ។ ក្រៅ​ពី​នេះ​ផង​ដែរ យើង​ក៏​បាន​ជជែក​គ្នា​ពី​បញ្ហា​នានា​ទាក់​ទង​នឹង​ប្រវត្តិ​នៃ​ការ​កកើត​ពុម្ព​អក្សរខ្មែរ​លើ​កុំព្យូទ័រ, វិបត្តិ​នៃ​អក្សរ​សាស្ត្រ​ខ្មែរ និងបច្ចេក​វិជ្ជាកុំព្យូទ័រ។

មិន​គ្រាន់​តែ​ជា​អ្នក​បង្កើត​ពុម្ព​អក្សរ​ដែល​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​រន្ទឺ​ប៉ុណ្ណោះ​ទេ លោកដាញ់ ហុង ក៏ជា​អ្នក​សារព័ត៌មាន​ដ៏​មាន​វិជ្ជា​ជីវៈមួយ​រូប​របស់​វិទ្យុ​អាស៊ី​សេរី​ផង​ដែ។ ពុម្ព​អក្សរ​នៅ​លើ​វិបសាយត៍​របស់​វិទ្យុ​នេះ គឺគាត់​ជា​អ្នក​រៀប​ចំ។

Mr. Danh Hong and Vathana

Mr. Danh Hong and Vathana

សូម​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រៀល​ជ្រៅ​ចំពោះ​លោក​បង​ដាញ់ ហុង ដែល​បាន​ចំណាយ​ពេល​វេលា​ដ៏​មាន​តម្លៃ ក្នុង​ការ​ចែក​ចាយ​ចំណេះ​ដឹង​របស់​បង​ចំពោះ​ប្អូន។ សូម​ជូនពរ​ឲ្យ​បង​ជួប​ប្រទះ​តែ​សេចក្ដីសុខ​គ្រប់​ប្រការ និង​ទទួល​បាន​ជោគ​ជ័យ​ក្នុង​ការងារ​ជាបន្ត​ទៀត។

សូម​អរគុណ​ផង​ដែរ​ដល់​លោក​បឿន ដែល​នាំ​ឲ្យ​មាន​ការ​ណាត់​ជួប​នេះ។ បញ្ជាក់៖ នៅ​លើក​ទី​ពីរ​ក៏​មាន​ណារដ្ឋ ចូលរួម​ផង​ដែរ។

ចំណាត់ក្រុម ៖មិនមានប្រភេទ ប្លាក៖, ,
  1. ខែ សីហា 20, 2008 ម៉ោង 2:08 ល្ងាច | #1

    អត់​ហៅ​ខ្ញុំ​ទៅ​ចូល​រួម​ផង​សោះ!!

  2. ខែ សីហា 20, 2008 ម៉ោង 4:56 ល្ងាច | #2

    ហៅ​មិន​ទាន់ ព្រោះ​កាល​ជួប​លើក​ទីមួយ​នោះ ខ្ញុំ​អត់​បាន​ដឹង​ទេ ដល់​ពេល​ជុំ​គ្នា ទើប​បង​ហុង​តេ​ប្រាប់ និង​ពេល​ក្រោយ រវល់​ផង​អី​ផង​ក៏​ភ្លេចទៅ។

  3. ខែ សីហា 20, 2008 ម៉ោង 5:09 ល្ងាច | #3

    បើ​មាន​លើក​ក្រោយ ចាំ​ខ្ញុំ​ហៅ​ទៅ​ទាំង​អស់​គ្នា​តែ​ម្ដង ព្រោះ​ខ្ញុំ​ក៏​ចង់​ស្គាល់​តារា​ប្លក់​ទាំង​អស់​ដែរ។

  4. មុនី
    ខែ មករា 19, 2009 ម៉ោង 1:41 ព្រឹក | #4

    សូមជំរាប ដាញ់ហុង
    នៅពេលនេះខ្ញុំទើបតែដឹង​ហុងជាអ្នកបង្កើត​ font UNICODE Khmer

  5. Thearith
    ខែ មីនា 27, 2009 ម៉ោង 8:05 ព្រឹក | #5

    តើ​អាច​ចែក​រំលែក​ពី​របៀប​បង្កើត​ពុម្ព​អក្សរ​យូនីកូដ ដោយ​ប្រើ​កម្មវិធី​ទាំងនោះ​ដែរ​ឬ​ទេ​? សូម​អរគុណ​!

    • ខែ មីនា 27, 2009 ម៉ោង 9:08 ព្រឹក | #6

      ការ​បង្កើត​ពុម្ព​អក្សរ​ទាំង​នេះ មាន​លក្ខណៈ​ស្មុគស្មាញ និង ទាម​ទារ​ការអត់ធ្មត់​ណាស់។ លោក​អាច​ទាក់ទង​ទៅបង​ហុង​ដោយ​ខ្លួន​ឯង​តាម​រយៈលេខ​ទូរស័ព្ទ​របស់​គាត់ 011 73 15 40។

  6. Thearith
    ខែ មីនា 27, 2009 ម៉ោង 10:13 ព្រឹក | #7

    ការ​ទំនាក់​ទំនង តាម​ទូរស័ព្ទ​ពិតជា​ពិបាក​ខ្លាំង​ណាស់​។ បច្ចុប្បន្ន ខ្ញុំ​បាន​មក​រស់នៅ​ឯ​ខេត្ត​បន្ទាយមានជ័យ​ឯណោះ​។ អ្វី​ដែល​ខ្ញុំ​ចង់​បាន​នាពេល​នេះ គឺ​គ្រាន់​តែ​បាន​ការ​ពន្យល់​ជា​អត្ថបទ របៀប​ជា​សៀវភៅ​ដែល​អាច​ឱ្យ​អ្នក​សិក្សា​រៀន​ដោយ​ខ្លួន​ឯង​បាន​ប៉ុណ្ណោះ​។ ខ្ញុំ​កំពុង​តែ​ខំ​ស្វែង​ទំព័រ​ដែល​ពន្យល់​អំពី​ការ​បង្កើត​ពុម្ព​អក្សរ តែ​នៅ​តែ​មិន​ទាន់​រក​បាន​លទ្ធផល​នៅ​ឡើយ​។ ប្រសិនបើ​មាន សូម​មេត្តា​ជួយ​ប្រាប់​ផង​។ ប្រសិនបើ មាន​ឱកាស​ឡើង​ទៅ​ភ្នំពេញ បើ​មាន​សំណាង​សង្ឃឹម​ថា​នឹងបាន​ជួប​លោក​ដាញ់ ហុង និង​អ្នក​បង្កើត​ពុម្ពអក្សរ​ខ្មែរ​យូនីកូដ​​ផ្សេង​ទៀត​ផង​ដែរ​។

  1. គ្មានទាន់មាន ការតាមដានត្រលប់។