បណ្ណសារ

បណ្ណសារ សំរាប់ ខែ សីហា, 2008

ចិត្ត​ក្រពើ

ខែ សីហា 21, 2008 nimol 6 វិចារ

«ចិត្ត​ក្រពើ» សំដៅ​លើ​ចិត្ត​របស់​មនុស្ស​ដែល​រមិលគុណ​គេ បាន​ទទួល​គុណ​គេ​ហើយ បែរ​ជា​បំភ្លេច​គុណ​គេ​ទៅ​វិញ។ ពេល​មាន​ទុក្ខ​ព្រួយ​អាសន្ន​អន្ធ​ក្រ ពឹង​ពាក់​សុំ​ជំនួយ​គេ ដល់​ពេល​ខ្លួន​មាន​បាន បើ​មិន​សង​គុណ​ក៏​ហី​ទៅ​ចុះ តែ​បែរ​ជា​​ធ្វើ​​មិន​ស្គាល់​គេ​ទៅ​វិញ។

ផ្កា​មួយ​ទង​ដែល​ស្រពោន​ក្រៀម​ស្វិត​ហៀប​នឹង​អស់​ជីវិត​ទៅ​ហើយ​ដោយ​ត្រូវ​គេ​បោះ​បង់​ចោល ត្រូវ​បាន​រើស​មក​ស្រោច​ទឹក​ថ្នម​ថែ​រហូត​មាន​ជីវិត​ជីវ៉ា​វិញ ដោយ​អ្នក​ថែ​សួន​ម្នាក់។ ឥឡូវ​ស្រាប់​តែ​ផ្កា​ចង់​វិល​ត្រលប់​ទៅ​រក​មនុស្ស​ដែល​បាន​បោះ​បង់​ខ្លួន​វិញ ដោយ​ទុក​ឲ្យ​អ្នក​ដែល​បាន​សង្គ្រោះ​ខ្លួន​នូវ​ការ​ឈឺ​ចាប់ ចោទ​ថា​មិន​ធ្លាប់​មាន​ការ​ពាក់​ព័ន្ធ​អ្វី​នឹង​គ្នា។

ម្ដេច​ក៏​មាន​ «ចិត្ត​ក្រ​ពើ» យ៉ាងនេះ?

download

- ផ្កាដែលស្វិតក្រៀមស្រពោនជីវិតអូនធ្លាប់ឈឺចាប់
ស្នេហ៍អូនរស់ដូចជាស្លាប់រាយរាប់ប្រាប់បងឲ្យជួយ។
បងស្រោចទឹកថ្នាក់ថ្នមថែផ្កាមិនឲ្យរលួយ
ស្រោចស្រពកើតបានស្នេហ៍មួយផុតទុក្ខព្រួយឲ្យញញឹម។
R- ឥឡូវស្នេហ៍ចាស់ផ្សះផ្សាគ្នាវិញ ចោលបងមនុស្សធ្លាប់ផ្ដល់ក្ដីសង្ឃឹម
ថ្ងៃរះមេឃប្រែជាភ្លៀងរលឹមទឹកភ្នែករឹមៗចោទខ្ញុំបំបែកស្នេហ៍គេ
ចោទបងហួសហេតុបដិសេធថាគ្មានទាក់ទងបងទេ
ស្រីចើកសាវាចិត្តរេមនុស្សល្មើសគុណខុសគេចិត្តក្រពើ។
- ផ្កាដុះចេញពីលាមកក្លិនអាក្រក់សើរើ
មើលងាយថាបងមនុស្សភ្លើអូនបោកបានតាមចិត្ត
គ្រានោះបងឃើញអូនកម្សត់ប្រុសស្នេហ៍ក្បត់គួរអាណិត
ឥឡូវអ្នកត្រូវឈឺចិត្តពិតជាបង មិនមែនអូន។

ទំនុកច្រៀង និង ច្រៀង៖ សម្បត្តិ រដ្ឋា (DJ Oh la la)

ក្បត់​ថា​មិន​ក្បត់

ខែ សីហា 21, 2008 nimol 1 វិចារ

1- ស្ទើរ​តែ​មិន​ជឿ​លើ​ភ្នែក​ខ្លួន​ឯង

វិញ្ញាណ​វង្វេង​ទប់​ប្រាណ​លែង​នឹង

គ្រាប់​ភ្នែក​ទាំង​គូ ឃើញច្បាស់​ព្រលឹង

ឱប​គេ​យ៉ាង​តឹង ជិះ​ម៉ូតូ​ថ្មី ។

2- អូន​ក្បត់​ពេល​ណា បង​មិន​ដឹង​ខ្លួន

ត្បិត Call រក​អូន​ជា​រៀង​រាល់​ថ្ងៃ

អូន​តែង​ប្រាប់​ថា​ចិត្ត​អូន​ភក្ដី

ឥឡូវ​ហេតុអ្វី​ឱប​ទ្រូង​គេ​ផ្សេង?

3- ហេតុអ្វី ហេតុអ្វី បាន​ជា​ស្រី​ក្បត់

ម្ដេច​នៅ​ត​មាត់​ប្រកែក​គ្មាន​ក្រែង

ធ្វើ​មិន​ដឹង​ខ្លួន​ ចោទ​បង​វង្វេង

ការ​ពិត​អូន​ឯង​និង​គេ​ច្បាស់​ណាស់។

4- នេះ​ហើយ​រូប​ថត សង្កត់​មាត់​ស្រី

កុំ​ចេះ​តែ​ស្ដី​ឥត​ក្ដី​អាម៉ាស់

សុំ​ចប់​ត្រឹម​ហ្នឹង! ស្រី​ចិត្ត​ប្ដូរ​ផ្លាស់

ស្រី​ចិត្ត​រន្ទះ​ខ្ញុំ​សុំ bye bye ។

ចំណាត់ក្រុម ៖មិនមានប្រភេទ

ជួប​ជាមួយ​អ្នកបង្កើត​ពុម្ព​អក្សរ​យូនីកូដ​ខ្មែរ​លោក​ដាញ់ ហុង

ខែ សីហា 19, 2008 nimol 7 វិចារ

កាល​ពី​ថ្ងៃ ២៦ កក្កដា និង ថ្ងៃ ១៧ សីហា ឆ្នាំ​២០០៨ នេះ ខ្ញុំ​និង​ប្អូន​ជីដូន​មួយ​ខ្ញុំ​ឈ្មោះ វឌ្ឍនា មាន​កិត្តិយស​ដ៏​អស្ចារ្យ​ដោយ​បាន​ជួប​ជាមួយ​អ្នក​បង្កើត​ពុម្ព​អក្សរ​ខ្មែរ​អូ​អេស​យូនីកូដដ៏​ល្បីល្បាញ គឺ​លោក​ដាញ់ ហុង នៅ Deli Café។

ក្នុង​ការ​ជួប​គ្នា​ទាំង​ពីរ​លើក​នេះ លោក​បង​ដាញ់ ហុង បាន​ជួយ​ណែនាំ​បង្ហាត់​បង្រៀន​ពី​របៀប​ធ្វើ​ពុម្ព​អក្សរ​ខ្មែរ​ ដល់​វឌ្ឍនា លោកបឿន និង ខ្ញុំផងដែរ ដោយ​គ្មាន​លាក់​លៀម​ចំណេះ​បន្តិច​សោះ​ឡើយ។ គាត់​បាន​បង្រៀន​ឲ្យ​ចេះ​ប្រើ​ឧបករណ៍​ទាំង​អស់​ក្នុង​កម្មវិធី​ Font Creator និង Microsoft VOLT ។ ក្រៅ​ពី​នេះ​ផង​ដែរ យើង​ក៏​បាន​ជជែក​គ្នា​ពី​បញ្ហា​នានា​ទាក់​ទង​នឹង​ប្រវត្តិ​នៃ​ការ​កកើត​ពុម្ព​អក្សរខ្មែរ​លើ​កុំព្យូទ័រ, វិបត្តិ​នៃ​អក្សរ​សាស្ត្រ​ខ្មែរ និងបច្ចេក​វិជ្ជាកុំព្យូទ័រ។

មិន​គ្រាន់​តែ​ជា​អ្នក​បង្កើត​ពុម្ព​អក្សរ​ដែល​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​រន្ទឺ​ប៉ុណ្ណោះ​ទេ លោកដាញ់ ហុង ក៏ជា​អ្នក​សារព័ត៌មាន​ដ៏​មាន​វិជ្ជា​ជីវៈមួយ​រូប​របស់​វិទ្យុ​អាស៊ី​សេរី​ផង​ដែ។ ពុម្ព​អក្សរ​នៅ​លើ​វិបសាយត៍​របស់​វិទ្យុ​នេះ គឺគាត់​ជា​អ្នក​រៀប​ចំ។

Mr. Danh Hong and Vathana

Mr. Danh Hong and Vathana

សូម​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រៀល​ជ្រៅ​ចំពោះ​លោក​បង​ដាញ់ ហុង ដែល​បាន​ចំណាយ​ពេល​វេលា​ដ៏​មាន​តម្លៃ ក្នុង​ការ​ចែក​ចាយ​ចំណេះ​ដឹង​របស់​បង​ចំពោះ​ប្អូន។ សូម​ជូនពរ​ឲ្យ​បង​ជួប​ប្រទះ​តែ​សេចក្ដីសុខ​គ្រប់​ប្រការ និង​ទទួល​បាន​ជោគ​ជ័យ​ក្នុង​ការងារ​ជាបន្ត​ទៀត។

សូម​អរគុណ​ផង​ដែរ​ដល់​លោក​បឿន ដែល​នាំ​ឲ្យ​មាន​ការ​ណាត់​ជួប​នេះ។ បញ្ជាក់៖ នៅ​លើក​ទី​ពីរ​ក៏​មាន​ណារដ្ឋ ចូលរួម​ផង​ដែរ។

ចំណាត់ក្រុម ៖មិនមានប្រភេទ ប្លាក៖, ,

ទៅ​ចូលរួមប្រលង​តែង​និពន្ធ

ខែ សីហា 12, 2008 nimol 5 វិចារ

ថ្ងៃ​នេះ ខ្ញុំបាន​ទៅ​ចូល​រួម​ប្រលង​តែង​និពន្ធ​ នៅអង្គការ​ខ្មែរ​ដើម្បី​សុខភាព​និង​សិល្បៈ។ អង្គការ​នេះ​កំពុង​បង្កើត​ផលិតកម្ម​ថ្មី​មួយដែលនឹងចេញ​ផ្សាយ​អាល់ប៊ុម​ចម្រៀង​ដំបូង​របស់​ខ្លួន​ក្នុង​ពេល​ឆាប់ៗ​នេះ។

និយាយ​លាក់​បាំង​អី ការ​ស្រមៃ​ចង់​ធ្វើ​ជា​អ្នក​និពន្ធ​ម្នាក់ នៅ​តែ​ស្ថិត​ក្នុង​ចិត្ត​ខ្ញុំ​ជានិច្ច។ តាំង​ពី​តូច​មក​ម្ល៉េះ ខ្ញុំ​ធ្លាប់​សាក​ល្បង​សរសេរ​ចម្រៀង​ផ្សេងៗ ហើយ​ផ្ញើឲ្យ​ក្រុមហ៊ុន​គេ​ជួយ​ថត​ឲ្យ តែ​មិន​ដែល​បាន​សម្រេច​​មួយ​ទេ។

ខាង​ក្រោម​នេះ​ជា​សំណួរ​ដែល​គេសួរ​នៅ​ប្រលង​ចូល​រៀន​ វគ្គ​តែង​និពន្ធ។

១- តើ​អ្នក​និពន្ធ​ជា​អ្វី?

២- តើ​ហេតុអ្វី​បាន​ជា​អ្នក​ចង់​ក្លាយ​ជា​អ្នក​និពន្ធ?

៣- តើ​ទំនុក​ច្រៀង​(lyrics) និង​បទភ្លេង(melody) ខុស​គ្នា​ដូច​ម្ដេច​ខ្លះ? ពន្យល់។

៤- ដើម្បី​និពន្ធ​បទ​ចម្រៀង​មួយ​ឲ្យ​បាន​ល្អ តើ​អ្នក​និពន្ធ​ត្រូវ​ពឹង​ផ្អែក​លើ​អ្វី​ខ្លះ?

៥- ចូរ​តែង​បទ​ចម្រៀង​ថ្មី​មួយ​ដែល​និយាយ​ពី​ស្នេហា​របស់​យុវជន​សម័យ​ថ្មី​នេះ។

ចំណាត់ក្រុម ៖ទាក់ទងនឹងខ្ញុំ