ទំព័រដើម > មិនមានប្រភេទ > វឌ្ឍនា​ផ្កា​ភ្ញី ៖ ពុម្ព​អក្សរ​ខ្មែរ​ថ្មី​ត្រៀម​ខ្លួន​ចេញ​ផ្សាយ

វឌ្ឍនា​ផ្កា​ភ្ញី ៖ ពុម្ព​អក្សរ​ខ្មែរ​ថ្មី​ត្រៀម​ខ្លួន​ចេញ​ផ្សាយ

នៅ​ពេល​នេះ​ខ្ញុំ​សូម​ណែនាំ​ជូន​លោក​អ្នក​ឲ្យ​បាន​ស្គាល់​នូវ​ពុម្ព​អក្សរ​ថ្មី​មួយ ដែល​មាន​ឈ្មោះ​ថា «វឌ្ឍនា​ផ្កា​ភ្ញី»។ ពុម្ព​អក្សរ​នេះ​ដាក់​ឈ្មោះ​តាម​អ្នក​រចនាតែ​ម្ដង​គឺ លោក ហួន​ហៀន វឌ្ឍនា ដែល​ជាគរុនិស្សិត​ផ្នែក​គណិត​វិទ្យា​នៅវិទ្យាស្ថាន​ជាតិ​អប់រំ។ គាត់​ត្រូវ​ជា​ប្អូន​ជីដូន​មួយ​របស់​ខ្ញុំ មាន​កំណើត​កើតជា​នៅខេត្ត​បន្ទាយ​មាន​ជ័យ។ តាំងពីតូច​មក​ម្ល៉េះ គាត់​មាន​ឧប​និស្ស័យ​យ៉ាង​ខ្លាំង​ទៅ​លើ​ផ្នែក​សិល្បៈគំនូរ ការឆ្លាក់​អក្សរ និង​ការរៀបចំ​រចនា​របស់ផ្សេងៗ។ អក្សរ​ដៃ​របស់​គាត់​ គឺ​ដូច​អក្សរ​ពុម្ព​អ៊‍ីចឹង។ ដោយ​ឃើញ​នូវ​ទេព​កោសល្យ​បែប​នេះ ខ្ញុំ​ក៏​បាន​ណែនាំ​ឲ្យ​គាត់​បញ្ចេញ​នូវ​ស្នាដៃ​នេះ នៅ​លើ​ប្រព័ន្ធ​កុំព្យូទ័រ​ ដោយ​ប្រើ​កម្មវិធី Font Creator Program របស់ក្រុមហ៊ុន High Logic។

វឌ្ឍនា​ផ្កាភ្ញី

វឌ្ឍនា ផ្កាភ្ញី

រហូត​មក​ដល់​ពេល​នេះ ជិត​មួយ​ឆ្នាំ​ហើយ ពុម្ព​អក្សរ​នេះ​មិនទាន់​ធ្វើ​ហើយ​ជា​ស្ថាពរ​ទេ ដោយសារ​តែ​គាត់​រវល់​ក្នុង​ការ​សិក្សា។ ពីរ បី ថ្ងៃ ធ្វើ​បាន​តែ​ មួយតួ​អក្សរ​ប៉ុណ្ណោះ។ ម្យ៉ាង​ទៀត ដោយ​មិន​ទាន់​ចេះ​ប្រើ​ឧបករណ៍​ទាំងអស់​នៅ​ក្នុង​កម្មវិធី និង​មិនមែន​ជា​អ្នក​អាជីព។

លោក​អ្នក​អាច​ទាញ​យក​ទៅ​សាក​ល្បង​ប្រើ​សិន តែ​ប្រើ​បាន​តែ​ប៉ុន្មាន​តួ​អក្សរ​ប៉ុណ្ណោះ។ ជា​បណ្ដោះអាសន្ន​ លោក​អ្នក​អាច​វាយ​ពាក្យ «វឌ្ឍនា» និង​ ពាក្យ «ប្រាសាទព្រះវិហារ»

ខ្ញុំចង់​​ទាក់​ទង​បង​ហុង ឲ្យ​គាត់​ជួយ​បង្រៀន​ពី​របៀប​ធ្វើ​ហ្វុនត៍ បែប​យូនីកូដ តែ​មិន​ដឹង​ថា​ទូរស័ព្ទ​គាត់​លេខ​ប៉ុន្មាន ហើយ​ថា​តើ​គាត់​ព្រម​បង្រៀន​និង​មាន​ពេល​បង្រៀន​ឬ​អត់ ព្រម​ទាំងគិត​​ថ្លៃ​សិក្សា​ថ្លៃ​ឬ​ទេ។

ទាញ​យក​ពុម្ព​អក្សរ​វឌ្ឍនា​ផ្កា​ភ្ញី

  1. sB
    ខែ កក្កដា 20, 2008 ម៉ោង 11:42 ព្រឹក | #1

    S’art nas!! kal ban twer hoey…?

  2. ខែ កក្កដា 21, 2008 ម៉ោង 8:44 ព្រឹក | #2

    ឃើញ​ប្រើ​មុនៗ ខ្ញុំ​ស្មាន​ថា​គ្រាន់តែ​រចនា​តាម​ហ្វូតូសហ្វ​ទេ​តើ។

    ខ្ញុំ​សូម​សរសើរ​ដល់​ស្នាដៃ​របស់​លោក វឌ្ឍនា។ បើ​បាន​គាត់​ជួយ​គូស​ពុម្ពអក្សរ​ជា​ច្រើន​ទៀត ពិត​ជា​ប្រសើរ​ណាស់។

  3. មានអារម្មណ៏ថាត្រជាក់
    ខែ កក្កដា 22, 2008 ម៉ោង 1:25 ល្ងាច | #3

    អរគុណដែលបាន​ទៅលេងប្លុករបស់ខ្ញុំណា​ខ្ញុំសង្ឈឹមថាគាត់និងធ្វើហើយឆាប់ៗនេះខ្ញុំនិងបានប្រើដែរ​។​ពុម្ភអក្សរនេះស្អាតណាស់

  4. កូនខ្មែរ-បារាំង
    ខែ សីហា 14, 2008 ម៉ោង 4:58 ព្រឹក | #4

    ពិតជាស្អាតមែនពុម្ពអក្សរនេះ សង្ឃឹមថាអ្នកបង្កើតពុម្ពអក្សរនេះពិតជា​សម្រេចជាស្ថាពរទៅថ្ងៃមុខ!
    សូមជួយគាំទ្រដោយស្មោះ!

  5. ខែ តុលា 28, 2008 ម៉ោង 4:09 ល្ងាច | #5

    តើថ្ងៃណា បានពុម្ពអក្សរបងធ្វើហើយ អាចប្រាប់បានទេ?

  6. ខែ តុលា 28, 2008 ម៉ោង 4:13 ល្ងាច | #6

    រាល់ថ្ងៃខ្ញុំទន្ទឹងចាំមើលឱ្យតែពុម្ពបងធ្វើហើយ ខ្ញុំនឹងទាញយកមកប្រើហើយ

  7. ខែ កុម្ភៈ 26, 2009 ម៉ោង 6:08 ល្ងាច | #7

    តើពុម្ពអក្សររបស់បងរួចហើយឬនៅពេលនេះ?

  8. ខែ កុម្ភៈ 26, 2009 ម៉ោង 6:10 ល្ងាច | #8

    តើពេលនេះពុម្ពអក្សររបស់បងរួចរាល់ហើយឬនៅ?

  1. គ្មានទាន់មាន ការតាមដានត្រលប់។