ផ្លែនារីផល – ផ្លែឈើដែលមានរូបរាងដូចមនុស្សស្រី
ថ្មីៗនេះ ខ្ញុំបានប្រទះឃើញរូបថតដែលបង្ហាញពីផ្លែឈើម្យ៉ាងឈ្មោះថា «នារីផល» ។ ខ្ញុំធ្លាប់តែលឺចាស់ៗ និយាយដែរពីផ្លែឈើនេះកាលពីនៅតូច តែមិនដែលបានឃើញរូបរាងវាសោះ។ ខ្ញុំមិនដឹងថា រូបថតនេះ ពិត ឬ មិនពិតយ៉ាងណានោះទេ ហើយក៏មិនដឹងច្បាស់ថា ផ្លែឈើនេះមានអត្ថិភាពនៅលើលោកនេះដែរ។ បើពិតជាមានមែន ពិតជារឿងមួយអស្ចារ្យណាស់។ ធម្មជាតិចេះតាក់តែងបង្កើតរឿងប្លែកៗ មិនគួរឲ្យជឿ។ ចង់ដឹងពីប្រវត្តិរបស់ផ្លែនារីផលនេះ ខ្ញុំមិនអាចគេចផុតពីវចនានុក្រមសម្ដេចសង្ឃជួន ណាតឡើយ។
ផ្លែនារីផល
ឈ្មោះឈើមានផ្លែរូបដូចជាស្រីក្រមុំ មានតែក្នុងព្រៃហិមពាន្ត មានតំណាលក្នុងរឿងបុរាណថា វេលាដែលឈើនេះមានផ្កាផ្លែ ពួកពិទ្យាធរជ្រួលជ្រើមដណ្ដើមគ្នាបេះផ្កានិងផ្លែឈើនោះ ដោយសេចក្ដីស្នេហាខ្លាំង។
ពិទ្យាធរ (ន) សំ វិទ្យាធរ បា វិជ្ជាធរ អ្នកទ្រទ្រង់វិជ្ជា, ភូតពួកមួយអាស្រ័យនៅនាហិមវន្តប្រទេស មានវិជ្ជាអាចឲ្យសម្រេចបាន, បើស្ត្រីហៅថា ពិទ្យាធារិណី ឬ វិជ្ជាធារិណី (មានតំណាលតែក្នុងគម្ពីរដីកា)។







រូបកាត់តសោះហ្នឹងហ៎ា
ហ្នឹងគឺរូបប្រឌិតមែនហើយ!
ផ្លែឈើសិចស៊ី! អ្នកថតបានពិតជាមិនធម្មតាទេ! មានបេះទុកធ្វើពូជទេ? សុំចែកមួយ!
មិនដែលឮសោះ! ដល់ឃើញរូប ដូចគេកុហក!
ជារូបពិតឬយ៉ាងណា? ហើយបងទទួលបានរូបនេះពីណាដែរ សូបជួយបញ្ជាក់ឲ្យច្បាស់តិចមក!
This tree have only in India. I also used to see some photo from a person from India.
I think it true.
ខ្ញុំទើបតែបានទទួលព័ត៌មានបន្ថែមពីផ្លែនារីផលនេះ គឺថាដើមនេះមានដាំនៅប្រទេសថៃ ក្នុងខេត្តពេជ្របូរណ៍ ដែលមានចំងាយផ្លូវប្រមាណ ៥០០កម. ពីក្រុងបាងកក។
ផ្លែឈើអីសិចស៊ីម្ល៉េះ!!!!!
យីផ្លែឈើអ្វី មិនដែលឃើញ និងស្គាល់ទាល់តែសោះ។ នេះជាលើកទី១ហើយបានស្គាល់វា។
គួរឲ្យចាប់អារម្មណ៍ដែរតើ។
មានភាពចំែលកដល់ើហយ