ការចាប់ផ្ដើមដំបូងក្នុងពិភពប្លក់
នេះជាលើកដំបូងបំផុតដែលខ្ញុំបង្កើតប្លក់។ តាមពិតទៅ ខ្ញុំក៏មិនទាន់យល់ច្បាស់ថា តើអ្វីជាប្លក់ឲ្យពិតប្រាកដដែរ។ បើមានពេលទំនេរ ខ្ញុំនឹងដាក់នូវព័ត៌មានផ្សេងៗ ជូនប្រិយមិត្តទស្សនា។ សូមជួបគ្នាលើកក្រោយទៀត។
ចំណាត់ក្រុម ៖មិនមានប្រភេទ




រីករាយណាស់ដែលបានស្គាល់និមល!
សួស្ដីភ្ញៀវកិត្តិយសដំបូងក្នុងប្លក់របស់ខ្ញុំ។ ខ្ញុំក៏រីករាយណាស់ដែលបានស្គាល់រជ្ជនី។ សង្ឃឹមថានឹងមានប្រិយមិត្តដទៃទៀតចូលមកលេងជាបន្តបន្ទាប់។ ហើយខ្ញុំសូមអភ័យទោសផងដែរ ដែលខ្ញុំធ្វើប្លក់នេះមិនទាន់បានល្អ ព្រោះទើបនឹងចេះខ្លះៗ កាលពីទៅចូលរួម Internet Party នៅផ្សារសុវណ្ណាប៉ុណ្ណោះ។
ប្រហែលជាបានជួបគ្នាដែរហើយមើលទៅ! រីករាយដែលបានស្គាល់ដូចគ្នា!
ឈ្មោះដូចស្រីដល់ហើយបង!
ប៉ាដាក់ឈ្មោះឲ្យចឹង! តែឈ្មោះនេះប្រើបានទាំងស្រី ទាំងប្រុស។ មានឈ្មោះខ្លះ ដាក់ឲ្យមនុស្សស្រីក៏បាន ប្រុសក៏បានដូចជា សុផល, សុភក្ដិ, រតនា, ,,, ហើយភាគច្រើនអត្ថន័យនៃឈ្មោះទាំងនោះ មិនទាក់ទងនឹងស្រី ឬ ប្រុសទេ។
ចំពោះករណីឈ្មោះខ្ញុំវិញ ៖
និមល ឬ និម្មល (បាលី) (បើសំស្ក្រឹតវិញ សរសេរ និម៌ល निर्नल ជាអក្សរទេវនាគរី) ប្រែថា ឥតមន្ទិល, ឥតសង្ស័យ, ឥតសៅហ្មង, ស្អាតបរិសុទ្ធ ។ ឃើញថា អត្ថន័យនេះ គ្មានជាប់ពាក់ព័ន្ធនឹងស្រី ឬ ប្រុសឡើយ។
សូមជម្រាបផងដែរ ពាក្យ «និមល» នេះគេតែងប្រើហៅមនុស្សជាទីស្រលាញ់ គាប់ចិន្ដា ដូចជាស្រីនិមល, ប្រុសនិមល, ថ្លើមថ្លៃនិមល ,,, ។ ចម្រៀងមួយបទរបស់សុគន្ធ និសា ច្រៀងថា « ទឺកភ្នែកលើថ្ពាល់ហៅប្រុសនិមលឲ្យត្រលប់,,,»
ខ្ញុំបានទៅ Internet Party នៅល្ងាចថ្ងៃទីពីរ។ ចុះរជ្ជនីវិញ? តាមមើលប្រហែលជាទៅថ្ងៃទីមួយហើយ។ សូម្បី ណារដ្ឋក៏ខ្ញុំមិនបានជួបដែរ។ ខ្ញុំបានជួបបងចន្ត្រា បងសម្បត្តិ និង ឆដា។
បានទៅថ្ងៃទីមួយ! ស្ដាយដែរដែលមិនបានជួបបង!
អូ មែនហើយពួកយើងទៅថ្ងៃតំបូង ទើបជួសគ្នាមិនបានជួប ។
រីករាយណាស់ដោយបានស្គាល់បងនិមល។
ចំរៀងទាំងពីរនេះពិរោះណាស់។
សូមសរសើរបងដែលបានលើកយក
ឈ្មោះរបស់បងមកវែកញែកដើ៣កុំអោយមានអ្នកខ្លះ
យល់ច្រឡំថាឈ្មោះនេះជាឈ្មោះស្រីរឺប្រុស។
ល្អណាស់បង។
ប្លក ជាទីផ្សព្វផ្សាយពត៌មាន លើបណ្តាញអិនរើណែត ដោយមិនចាំបាច់សុំច្បាប់ ឬ សុំអាជ្ញាបណ្ណ ដូច កាសែត ឬ ទស្សនាវដ្តី ផ្សព្វផ្សាយពត៌មាន ជាក្រដាស ដែលធ្លាប់បានធ្វើ នោះទេ។ ចំណុចពិសេស របស់ប្លក គឺ អ្នកអានគ្រប់រូប លើពិភពលោក អាច អាន/ចំលងពត៌មាន ដោយឥតគិតថ្លៃ លើប្លក របស់អ្នក ក្នុងពេលតែមួយ។
http://khmeritforyou.blogspot.com/2007/10/blog-blogger.html