ព្រោះកំហុសយុវវ័យ,,, សូមទុកឱកាសឲ្យបងខ្លះបានទេ?
ភាពភ្លើតភ្លើនឈាមរាវនៃយុវវ័យក្មេងខ្ចី ខ្វះការពិចារណារបស់បង បានធ្វើឲ្យរូបអូនរងចុកចាប់គ្មានលស់ពេល,,,។ បងមិនដែលបានធ្វើល្អ យកចិត្តទុកដាក់ចំពោះអូនម្ដងណាឡើយ។ អូនស្រក់ទឹកភ្នែកស្ទើរគ្មានលស់ពេលដោយសាររូបបង។ ទីបំផុត អូនស៊ូទ្រាំនឹងអំពើឆ្គាំឆ្គងរបស់បងលែងបាន អូនក៏បានអស់ចិត្តពីបង ហើយចាកចេញពីបងទៅ។ ទើបតែមកដល់ពេលនេះ ពេលដែលបងបាត់បង់រូបអូន ទើបបងដឹងថា អូនមានតម្លៃយ៉ាងណាចំពោះជីវិតបង។ អូនអើយ! បងដឹងខ្លួនខុសហើយ! សូមអូនអភ័យទោសដល់រូបបងផងបានទេ? សូមអូនមេត្តាទុកឱកាសឲ្យបងខ្លះបានទេ ដើម្បីឲ្យបងបានកែប្រែជាថ្មី? បងសូមសន្យាថាបងនឹងមិនធ្វើខុសដូចមុនទៀតឡើយ។
នេះជាអត្ថន័យនៃបទចម្រៀងពីរបទផ្សេងគ្នា តែមានអត្ថន័យតែមួយ។ បទដំបូងដែលខ្ញុំបានធ្លាប់បានស្ដាប់នោះគឺ «រក្សាស្នេហ៍» ច្រៀងដោយលោក ព្រាប សុវត្ថិ នៅឆ្នាំ២០០២ និពន្ធទំនុកច្រៀងដោយលោកថៃ នរៈសត្យា។ ឯបទទី២ គឺបទ «ទុកឱកាសឲ្យបងខ្លះបានទេ?» ច្រៀងដោយលោកខេមរៈ សិរីមន្ត និពន្ធទំនុកច្រៀងដោយលោកខេមរៈ ភារុណ នៅឆ្នាំ២០០៨ នេះទេ។
រក្សាស្នេហ៍ Download
ទុកឱកាសបងខ្លះបានទេ?
Download




វិចារថ្មីៗ